ការប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាភោជនា ហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០ ២៦។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលមិនបានបោះបង់កិច្ចការងារទាមទារទឹកដីស្របច្បាប់នោះឡើយ គឺបាននឹងកំពុងខិតខំធ្វើកិច្ចការងារនេះ ដោយសន្តិវិធី តាមរយៈយន្តការអន្តរជាតិ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយកម្លាំងប្រដាប់អាវុធ ។
សម្ដេចធិបតីគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងយន្តការអន្តរជាតិនេះ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការបាត់បង់ជីវិត ពិការ រស់នៅរងទុក្ខ និងប៉ះពាល់ដល់សេដ្ឋកិច្ច បន្ទាប់ពីការវៃគ្នានេះ ទោះ៣០ឆ្នាំទៀត ក៏វៃគ្នាមិនចប់នោះដែរ។
សម្ដេចធិបតី ប្រកាសថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងដោះស្រាយនឹងបញ្ហាសង្គ្រាមធំៗចំនួន ៣ ក្នុងនោះ ទី១ គឺសង្គ្រាមឈ្លានពានបូរណភាពទឹកដីពីប្រទេសថៃ ទី២ គឺការពារកេរ្តិ៍ឈ្មោះកម្ពុជា ពាក់ព័ន្ធនឹង Online Scams និង ទី៣ គឺសង្គ្រាមសេដ្ឋកិច្ចពិភពលោក។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា៣នេះ គឺប្រទេសជាតិ និងប្រជាជន, ទឹកដី ឯករាជ្យភាពជាតិ អាយុជីវិតរបស់ប្រជាជន គឺជារឿងធំ ការពារទឹកដី គឺត្រូវតែការពារ ប៉ុន្ដែការចរចាត្រូវតែធ្វើទៅមុខ ហើយរក្សាស្ថានភាពឱ្យត្រជាក់ ដើម្បីបានសេចក្ដីសុខ ទុកឲ្យឱកាសពង្រឹងសេដ្ឋកិច្ច និងជួយដល់ប្រជាពលរដ្ឋ ជៀសវាងបង្កើនការលំបាកដល់ប្រជាពលរដ្ឋ….ការកាវៃគ្នានៅមជ្ឈបូព៌ាចុងក្រោយនៅតែចរចាដ៏ដែល»។
ទន្ទឹមនឹងនេះ សម្ដេចធិបតី បន្ថែមថា ឥឡូវនេះសារព័ត៌មានអន្តរជាតិជាច្រើន រួមទាំងប្រទេសនានាផង នោះបានទទួលស្គាល់ថា ត្រឹមរយៈពេល ៥ ខែកម្ពុជាបានកម្ទេចសម្បុក Online Scams បានល្អផងដែរ៕