ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច
ថ្ងៃទី ៖ 05-09-2024, ដោយ​​ Dara007 , 132 Views
                     
សៀមរាបៈ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្តការងារជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។

លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា ជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង រងការខូចខាតស្ទើរតែ៩០ភាគរយ។ ពិសេស នៅត្រង់ចំណុចកាច់ជ្រុង ធ្វើឱ្យប្រាសាទរណបបាត់បង់ថ្មស្ទើរតែទាំងស្រុង ហើយកម្រាល និងជញ្ជាំងបានខូចខាតបាត់បង់ថ្មមួយផ្នែកធំ។

ការខូចខាតបណ្តាលមកពីអាយុកាល និងធម្មជាតិ បណ្ដាលឱ្យឬសឈើដុះចាក់តាមកន្លៀតថ្មភ្នំនិងថ្មជញ្ជាំង ទឹកភ្លៀងហូរច្រោះ ថ្មភ្នំពុកផុយ ព្រមទាំងថ្មជញ្ជាំងចល័តខុសពីទីតាំងជាដើម។ ការងារជួសជុលផ្នែករួតទី២នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។

លោក ជីវ ភារម្យ បញ្ជាក់ទៀតថា ការងារជួសជុលរចនាសម្ពន្ធប្រាសាទភ្នំបាខែង ជ្រុងខាងត្បូងឆៀងខាងលិច គឺចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០១៩ ដែលជួសជុលសម្រេចនូវប្រាសាទរណបចំនួន៤ និង ជួសជុលជណ្តើរទាំង៥ថ្នាក់ សម្រេចបាន៩០ភាគរយ។

ជាមួយគ្នានោះដែរ  ក៏បានជួសជុលកម្រាលនៅតាមរួតទី៣ និងទី៤ សម្រេចបាន៣០ភាគរយ។ ដោយឡែក ក៏បានជួសជុលជញ្ជាំងរួតទី១ រួតទី៣ និងរួតទី៤ សម្រេចបាន៨០ភាគរយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ព្រៃវែងៈ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាដាច់ខាតឈប់ទិញអគ្គិសនី អ៊ីនធើណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ ដើម្បីបញ្ចៀសការគំរាមកំហែងបិទសេដ្ឋកិច្ច និងបិទព្រំដែនដោយឯកតោភាគីបន្ដទៀត។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com