ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ចោរគាស់ផ្ទះជំនាញម្នាក់ ត្រូវអស់លក្ខមកជាប់ខ្នោះអាវុធហត្ថរាជធានីភ្នំពេញ
ថ្ងៃទី ៖ 19-07-2024, ដោយ​​ Dara007 , 96 Views
                     
ភ្នំពេញៈ ចោរម្នាក់ ធ្លាប់ធ្វើសកម្មភាពគាស់ផ្ទះជាច្រើនលើក ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ប្រជាពលរដ្ឋស្រែកឆោឡោថាចោរៗ ក៏បានឃើញជនសង្ស័យរត់ផ្លោះរបងពីផ្ទះមួយទៅផ្ទះមួយ ពេលនោះកម្លាំងល្បាតអាវុធហត្ថខណ្ឌទួលគោក បានដេញប្រផាប់ចាប់ប្រភីង រហូតឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ គង់ ពិសី ភេទប្រុស អាយុ៣១ឆ្នាំ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យឈ្មោះ គង់ ពិសី បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះវិឡាមួយកន្លែងដែលគេទុកចោល នៅចំណុចខាងលើ តែម្នាក់ឯង ពិតប្រាកដមែន ដើម្បីលួចយកដែក និងខ្សែភ្លើង ស្រាប់តែមានប្រជាពលរដ្ឋបានឃើញ ក៏ស្រែកថាចោរៗ ធ្វើឲ្យខ្លួនមានការភិតភ័យក៏រត់លោតផ្លោះរបងទៅផ្ទះវីឡារបស់គេមួយទៀតនៅជិតនោះ ស្រាប់តែមានកម្លាំងសមត្ថកិច្ចអាវុធហត្ថដែលកំពុងល្បាតជិតនោះ ចុះមកដល់ធ្វើការចាប់រូបខ្លួនភ្លាមៗតែម្តង។

ជនសង្ស័យបានបញ្ជាក់ថា កន្លងមក ខ្លួនធ្លាប់គាស់ផ្ទះរបស់អ្នកដទៃលួចយកទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ជាច្រើនលើក និង ធ្លាប់ជាប់មណ្ឌលកែប្រែបន្សាបសារធាតុញៀនចំនួន០២លើក ផងដែរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ កម្ពុជា និងអូស្រ្តាលី បានរួមគ្នាលើកកម្ពស់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលកំពុងមានសក្តានុពលនៅកម្ពុជា។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com