ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ
ថ្ងៃទី ៖ 22-10-2026, ដោយ​​ Dara007 , 43 Views
                     
ភ្នំពេញៈ សម្ដេចធិបតី ថ្លែងថា សហគ្រាសធុនតូច និងមធ្យម កាន់តែងាយស្រួលកពេលជួបបញ្ហា ដើម្បីកុំឱ្យមានផលលំបាកដល់អតិថិជន និង SME ថ្នាក់មីក្រូ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ដល់អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) ឱ្យផ្តោតលើការងារស្នូល និងជៀសវាងការក្រសោបយកគ្រប់ការងារ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្របសម្រួលដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម លើកិច្ចការងាររដ្ឋបាលសំខាន់ៗ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម គឺសម្រាប់ជួយសម្របសម្រួល និងដោះស្រាយបញ្ហា ជាមួយក្រសួង ស្ថាប័នផ្សេងៗ ដើម្បីកុំឱ្យមានផលលំបាកដល់អតិថិជន និង SME ថ្នាក់មីក្រូ។

សូមបញ្ជាក់ថា អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ( អ.ស.ត.ម. ឬជាភាសាអង់គ្លេសថា SME-CU) ត្រូវបានបង្កើតឡើងជាផ្លូវការតាមរយៈព្រះរាជក្រឹត្យលេខ នស/រតក/០៩២៦/៩១៨ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។ អង្គភាពនេះត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដើរតួជាច្រកចេញចូលតែមួយ (Single Window) ក្នុងការជួយសម្របសម្រួលដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមលើកិច្ចការងាររដ្ឋបាលសំខាន់ៗ រួមមាន៖ ការស្នើសុំចុះបញ្ជីអាជីវកម្ម, ការផ្តល់ ឬការបន្តអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ, ការតាមដាន និងសម្របសម្រួលការផ្តល់ការលើកទឹកចិត្តផ្សេងៗពីរាជរដ្ឋាភិបាល យន្តការថ្មីនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់សហគ្រាសក្នុងស្រុក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងរោងចក្រ គឺជាឱកាសសំខាន់សម្រាប់សិស្ស-និស្សិតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការយកចំណេះដឹងពីថ្នាក់រៀនទៅអនុវត្តជាក់ស្តែង ស្វែងយល់ពីដំណើរការផលិតកម្ម និងត្រៀមខ្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com