ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
ជនសង្ស័យប្រុសស្រី គាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន០៤នាក់ អស់លាក់ជាប់ខ្នោះ
ថ្ងៃទី ៖ 17-10-2026, ដោយ​​ Dara007 , 64 Views
                     
ភ្នំពេញៈ កាលពីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ មានករណីគាស់សោរទ្វារបន្ទប់ជួលមួយកន្លែងនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ដោយលួចយកកាបូប ម្ចាស់បន្ទប់ដែលជាមន្ត្រីបម្រើការនៅអង្គភាពធ្វើស្លាកលេខបណ្តាលឲ្យបាត់ ស្លាកលេខរថយន្តនិងឯកសារពាក់ព័ន្ធមួយចំនួន។ បន្ទាប់ពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការស្រាវជ្រាវរហូតមកដល់វេលាម៉ោង ០៦:៣០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រខណ្ឌកំបូល និងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងបានដកហូតវត្ថុតាងសម្ភារៈជាស្លាកលេខ និងឯកសារពាក់ព័ន្ធមួយចំនួន បញ្ជូនទៅការិយាល័យជំនាញ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យទាំង០៤នាក់ រួមមាន៖ ១.ឈ្មោះ ឯម សុគន្ធ ភេទប្រុស អាយុ ២៦ឆ្នាំ, ២.ឈ្មោះ ស វេហា ភេទប្រុស អាយុ ២០ឆ្នាំ, ៣.ឈ្មោះ ស៊ុត សំអូន ហៅអាងោល ភេទប្រុស អាយុ ៣០ឆ្នាំ, ៤ឈ្មោះ នេត ស្រីនិច ភេទស្រី អាយុ ២០ឆ្នាំ។

ក្រោមវិធានការជំនាញជនសង្ស័យប្រុសស្រីទាំង០៤នាក់ បានសារភាពឲ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើលួចគាស់បន្ទប់ជួលយកសម្ភារៈរបស់ជនរងគ្រោះនៅទីតាំងខាងលើ ប្រាកដមែន ហើយពួកខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់ និងធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធគ្រឿងញៀនផងដែរ លើសពីនេះ ឈ្មោះ ស វេហា បានសារភាពបន្ថែមថា កន្លងមកខ្លួនធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធការលួចសម្ភារៈនៅក្នុងបុរីសង្ឃឹមថ្មីម្តងហើយ។

ជនសង្ស័យសង្ស័យប្រុសស្រីទាំង០៤នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ បច្ចុប្បន្នប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ។ ស្របពេលអាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើនបានចូលទៅទស្សន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com