ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់នូវសារធាតុញៀន
ថ្ងៃទី ៖ 16-10-2026, ដោយ​​ Dara007 , 36 Views
                     
បន្ទាយមានជ័យៈ បញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការករណីរំលោភលើទំនុកចិត្តនិងប្រើប្រាស់នូវសារធាតុញៀន ក្រោយជនរងគ្រោះឈ្មោះ ព្រាប រដ្ឋាភេទស្រី អាយុ៤៣ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បាននាំឈ្មោះ គីម សម្បត្តិ ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបានប្ដឹងចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត(យកម៉ូតូបញ្ចាំ) ប្រព្រឹត្តកាលពីអំឡុងខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

ក្រោយពីទទួលបានករណីខាងលើលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាត់ឱ្យកម្លាំងជំនាញធ្វើការសួរនាំទៅលើជនសង្ស័យឈ្មោះ គីម សម្បត្តិ រូបនោះភ្លាមៗ ហើយជនសង្ស័យបានសារភាពថា ខ្លួនមានទំនាក់ទំនងស្រឡាញ់គ្នាជាមួយឈ្មោះ ចាន់ ម៉ី ភេទស្រី អាយុ១៩ឆ្នាំ ដែលជាកូនស្រីបង្កើតរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ គីមសម្បត្តិបានយកម៉ូតូម៉ាកហុងដា PCX ពណ៌ខ្មៅ លាយទឹកប៊ិក ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ ដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះ ត្រូវជាកូនស្រីរបស់ដើមបណ្ដឹងទៅដាក់បញ្ចាំក្នុងតម្លៃចំនួន ២០.០០០បាត(ពីរម៉ឺនបាត ប្រាក់ថៃ) ហើយយកប្រាក់នោះទៅចាយវាយផ្ទាល់ខ្លួនអស់ពិតប្រាកដមែន។

បន្ទាប់មកកម្លាំងជំនាញបានធ្វើតេស្តទឹកនោមជនសង្ស័យខាងលើរកឃើញមានសារធាតុញៀនវិជ្ជមាន(+)ផងដែរ។     

  លោកអនុសេនីយ៍ឯក តិល តៃលីវ បានឱ្យដឹងទៀតថា ក្រោយសួរនាំរួច កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។     

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រីបោនប៊ិនមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។    

  បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែតុលា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ បច្ចុប្បន្នប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ។ ស្របពេលអាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើនបានចូលទៅទស្សន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com