ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
គ្រោះថ្នាក់ចរាចរណ៍៖ ៧ថ្ងៃក្រោយភ្ជុំ ស្លាប់២៣នាក់ របួស ជាង៥០នាក់
ថ្ងៃទី ៖ 20-10-2026, ដោយ​​ Dara007 , 16 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល ៧ថ្ងៃក្រោយពិធីបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើងសរុប ៣៨ករណី បណ្តាលឱ្យមនុស្ស ស្លាប់ ២៣នាក់ និងរបួសធ្ងន់ស្រាល ៥៨នាក់។ ចំនួននេះ បើប្រៀបធៀបនឹងរយៈពេល ៧ថ្ងៃដូចគ្នាកាលពីអំឡុងកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បានមានការថយចុះ២៧ករណី អ្នកស្លាប់ថយចុះ ២៣នាក់ និង អ្នករបួសថយចុះរហូត ៩១នាក់។

មូលហេតុចម្បងៗដែលបង្កឱ្យមានគ្រោះថ្នាក់ក្នុងសប្តាហ៍ចុងក្រោយនេះ រួមមានការបើកបរលើសល្បឿនកំណត់ ២១ករណី មិនគោរពសិទ្ធិអាទិភាព ៦ករណី វ៉ាជែង៤ ករណី បត់មិនប្រយ័ត្ន ៤ករណី មិនប្រកាន់ស្តាំ ២ករណី ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ១ករណី។ គ្រោះថ្នាក់ទាំងនេះ បានកើតឡើងនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ កំពត ព្រះសីហនុ ប៉ៃលិន បាត់ដំបង សៀមរាប កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។

ក្នុងពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល ១៦ថ្ងៃ គិតចាប់ពីថ្ងៃបិណ្ឌទី១ រហូតដល់ថ្ងៃឈប់សម្រាកចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងសរុប ១៤៣ករណី បណ្តាលឱ្យមានមនុស្ស ស្លាប់ ៨៦នាក់ និង របួសធ្ងន់ស្រាល ២៥៨នាក់។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺកើនឡើង ២៦ករណី អ្នកស្លាប់កើនឡើង ៦នាក់ និងអ្នករបួសកើនឡើង ១០២នាក់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងរោងចក្រ គឺជាឱកាសសំខាន់សម្រាប់សិស្ស-និស្សិតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការយកចំណេះដឹងពីថ្នាក់រៀនទៅអនុវត្តជាក់ស្តែង ស្វែងយល់ពីដំណើរការផលិតកម្ម និងត្រៀមខ្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com