ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
សម្ដេចធិបត៖ ចាប់ពីពេលនេះតទៅធុរជនមិនចាំបាច់ធ្វើដំណើរចុះបញ្ជី និងការស្នើសុំអាជ្ញាបណ្ណទៅគ្រប់ក្រសួង-ស្ថាប័នទៀតឡើយ
ថ្ងៃទី ៖ 22-10-2026, ដោយ​​ Dara007 , 29 Views
                     
ភ្នំពេញៈ សម្ដេចធិបតថ្លែងថា ចាប់ពីពេលនេះតទៅធុរជនមិនចាំបាច់ធ្វើដំណើរចុះបញ្ជី និងការស្នើសុំអាជ្ញាបណ្ណទៅគ្រប់ក្រសួង-ស្ថាប័នទៀតឡើយ បន្ទាប់ពីរាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិត​បទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈ​ពេលខ្លីខាង​មុខ​នេះ។

ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិត​បទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈ​ពេលខ្លីខាង​មុខ​នេះ ដើម្បីឆ្លើយតបនឹងការត្អូញត្អែរ និងសំណូមពររបស់សហគ្រាសមីក្រូតូច និងមធ្យម (MSMEs) ។ ដើម្បីជំរុញការចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រនេះប្រកបដោយប្រសិទ្ធភាព និងទទួលផ្លែផ្កាពិតប្រាកដ, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុង រយៈពេលខ្លីខាងមុខនេះ ដូចខាងក្រោម៖ *ទី១៖ ការបង្កើត និងដាក់ឱ្យដំណើរការអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ជាច្រកចេញចូលតែមួយ ដែលធ្វើការសម្របសម្រួលសេវាចុះបញ្ជី និងការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញាតផ្សេងៗ។ ចាប់ពីពេលនេះតទៅ ធុរជនមិនចាំចាប់ធ្វើដំណើរទៅគ្រប់ក្រសួង-ស្ថាប័នទៀតឡើយ។ *ទី២៖ ការគ្រោងដាក់ឱ្យអនុវត្តគម្រោងសាកល្បងនៃការស្នើសុំចុះបញ្ជី និងការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងៗជាកញ្ចប់ តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីជាអតិបរមា តាមថ្នាល CamDX ទាំងស្រុង នាពេលខ្លីខាងមុខ។ នេះជាគម្រោងជាក់ស្តែងមួយ ដែលមានគោលបំណងឆ្លើយតបនឹងកង្វល់របស់ធុរជនកន្លងមក។ *ទី៣៖ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦នេះ, ក្រសួង-ស្ថាប័ន ដែលផ្តល់សេវាសាធារណៈដល់ MSMEs ចំនួន១៨ បានតភ្ជាប់ជាមួយផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ថ្នាល CamDX) បានដោយជោគជ័យ សម្រាប់ការផ្លាស់ប្តូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័ន តាមទម្រង់អេឡិចត្រូនិក ដែលមានន័យថាមនុស្សនឹងលែងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀតហើយ ពោលគឺទុកឱ្យទិន្នន័យអេឡិចត្រូនិកជាអ្នករត់វិញ។ ឈរលើមូលដ្ឋាននេះ សេវាសាធារណៈអេឡិចត្រូនិកសម្រាប់ផ្តល់ជូនដល់ MSMEs គ្រប់វិស័យ បាននិងកំពុង ត្រូវបានអភិវឌ្ឍយ៉ាងសស្រាក់សស្រាំជាបន្តបន្ទាប់លើថ្នាល CamDX ដែលការណ៍នេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី និងកាត់បន្ថយពេលនៃការស្នើសុំសេវាសាធារណៈ។ *ទី៤៖ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសេចក្តីព្រាង «អនុក្រឹត្យសំខាន់ចំនួនពីរ» បន្ថែមទៀតគឺ៖ «អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម» ដែលកំណត់អំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងវដ្តអាជីវកម្ម ដោយគិតចាប់ពីការចាប់ផ្តើមការធ្វើប្រតិបត្តិការ និងការបិទអាជីវកម្ម និងមានបញ្ចូលនីតិវិធីនៃការចាត់ថ្នាក់ (Classify) សហគ្រាសជាសហគ្រាសធុនតូច និងមធ្យម និង «អនុក្រឹត្យទី២ ស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម» ដែលផ្តល់ការលើកទឹកចិត្តទាំងផ្នែកសារពើពន្ធ ទាំងផ្នែកមិនមែនសារពើពន្ធ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ការចុះកម្មសិក្សានៅតាមក្រុមហ៊ុន និងរោងចក្រ គឺជាឱកាសសំខាន់សម្រាប់សិស្ស-និស្សិតនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការយកចំណេះដឹងពីថ្នាក់រៀនទៅអនុវត្តជាក់ស្តែង ស្វែងយល់ពីដំណើរការផលិតកម្ម និងត្រៀមខ្ល ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com