|
អាស៊ានបញ្ជាក់នូវការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរអាវុធខុសច្បាប់ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន
ថ្ងៃទី ៖ 22-10-2026, ដោយ Dara007 , 38 Views
ញូវយ៉កៈ កាលពីថ្ងៃទី២១ ខែតុលា ឆាំ្ន២០២៦ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ(អ.ស.ប.)បានចូលរួមធ្វើសេចក្តីថ្លែងការណ៍ក្នុងនាមអាស៊ាន នៅក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ “អាវុធទូទៅ” របស់គណៈកម្មាធិការទទួលបន្ទុកការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ (គណៈកម្មាធិការទី១) នៅទីស្នាក់ការអ.ស.ប. ទីក្រុងញូវយ៉ក ។
ក្នុងសេចក្តីថ្លែងការណ៍ លោកបានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងការជួញដូរ អាវុធធុនតូច និងអាវុធធុនស្រាលដោយខុសច្បាប់ ជាពិសេសការពង្រឹងការផ្លាស់ប្តូរព័ត៌មាន និងការកសាងសមត្ថភាព។
ទន្ទឹមនេះ លោកក៏បានសង្កត់ធ្ងន់លើកិច្ចខិតប្រឹងប្រែងចំពោះការងាររបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) ក្នុងការដោះស្រាយផលប៉ះពាល់មនុស្សធម៌ ដែលបង្កឡើងដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕
|