|
សម្ដេចធិបតី អំពាវនាវប្រជាពលរដ្ឋ ផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រផលិតផលខ្មែរ
ថ្ងៃទី ៖ 22-10-2026, ដោយ Dara007 , 23 Views
ភ្នំពេញៈ សម្ដេចធិបតី អំពាវនាវប្រជាពលរដ្ឋ ផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រផលិតផលខ្មែរ ដើម្បីជួយរក្សាការងារ បង្កើនចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។
ថ្លែងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅ សណ្ឋាគារសុខារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្ដល់អាទិភាពលើផលិតផលខ្មែរដែលមានគុណភាព។ សម្ដេចធិបតីគូសបញ្ជាក់ថា ការគាំទ្រផលិតផលក្នុងស្រុក មិនមែនត្រឹមតែគាំទ្រដល់ម្ចាស់សហគ្រាសផលិតផលនោះទេ ប៉ុន្ដែជួយរក្សាការងារ បង្កើនចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា។
ទន្ទឹមនឹងនេះ កម្ពុជាកំពុងមានសញ្ញាវិជ្ជមាននៃការកើនឡើងសមត្ថភាពការផលិតក្នុងស្រុករយៈពេល៩ខែដើមឆ្នាំ២០២៦ មានចំនួន២២០០មុខ បានចុះបញ្ជីផលិផល កើនឡើង១១០០មុខ បើប្រៀបធៀបឆ្នាំ២០២៥។។
ជាមួយគ្នានេះ សម្ដេចធិបតី ថា ការជំរុញសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីជួយការពារភពផែនដី និងសុខភាពប្រជាជន ពិសេសវាក៏ជាសំបុត្រឆ្លងដែន ឬប៉ាស្ព័រដ៏មានឥទ្ធិពលក្នុងការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗដែលកំពុងទាមទារឱ្យមានការអនុលោមភាពតាមស្ដងដារបរិស្ថាន សង្គម និងអភិបាលកិច្ចយ៉ាងតឹងរឹងបំផុតផងដែរ៕
|