|
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា កំពុងបន្ដការចរចាប្រាក់ឈ្នួលឆ្នាំ២០២៧
ថ្ងៃទី ៖ 14-09-2026, ដោយ Dara007 , 22 Views
ភ្នំពេញៈ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្ដិទី៥ លើកទី២ កំពុងបន្ដកិច្ចប្រជុំស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧។
កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងសាលប្រជុំលេខ១ ជាន់ទី៦ នៃទីស្ដីការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក៕
|