ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
គោលជំហររបស់កម្ពុជាដោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃដោយសន្តិវិធី និងមូលដ្ឋានច្បាប់អន្តរជាតិ
ថ្ងៃទី ៖ 11-07-2026, ដោយ​​ Dara007 , 41 Views
                     
ភ្នំពេញៈ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីអំពីគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

ប្រាប់អ្នកសារព័ត៌មានក្រោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកនាយឧត្តមសេនីយ៍ Tan Sri Dato' Seri Haji Malek Razak bin Sulaiman អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា សម្ដេចតេជោ តាមរយៈលោកនាយឧត្តមសេនីយ៍ Tan Sri ក៏បានសម្ដែងនូវការអរគុណជាពន្លឹកចំពោះលោក អាន់វ៉ាអ៊ីប្រាហ៊ីម នៅពេលដែលឯកឧត្តមនៅជាប្រធានអាស៊ានកន្លងទៅ លោកបានចូលរួមយ៉ាងសកម្មនៅក្នុងការរកដំណោះស្រាយជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសនៅក្នុងអាណត្តិ ដែលម៉ាឡេស៊ីគឺធ្វើជាប្រធានអាស៊ាន ដែលបាននាំឱ្យមានការបង្កើនទៅ AOT ដែលសម្តេចតេជោបានចាត់ទុកនេះ គឺជាមរតកដែលកើតឡើងក្នុងអំឡុងពេលដែលម៉ាឡេស៊ីបានធ្វើជាប្រធានអាស៊ាន។

ទន្ទឹមនឹងនោះ សម្ដេចតេជោក៏បានចែករំលែកអំពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃផងដែរ ដែលសម្ដេចបានបញ្ជាក់នូវគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។

លោកនាយឧត្តមសេនីយ៍ Tan Sri បានលើកឡើងដោយកោតសរសើរចំពោះសម្ដេចតេជោថា ជាមេដឹកនាំមួយដែលឯកឧត្តមគោរព ហើយលោកគោរពចំពោះការដឹកនាំរបស់សម្ដេចតេជោ ដែលបានប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលធ្លាប់មានសង្គ្រាមក្លាយជាប្រទេសដែលមានការអភិវឌ្ឍ។

លោកពិតជាគោរពចំពោះបទពិសោធន៍ និងការដឹកនាំរបស់សម្ដេចតេជោចំពោះបញ្ហា និងការដោះស្រាយបញ្ហារវាងកម្ពុជានិងថៃ។

លោកក៏បានគាំទ្រពេញទំហឹងចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយសន្តិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បាន​បង្ហាញថា ​ចាប់ពីខែមករា ​ដល់​ខែ​មិថុនា ឆ្នាំ ​២០២៦ ​កម្ពុជា​ នាំទំនិញ​ចេញ​ទៅ​ទីផ្សារអន្តរជាតិ ​មាន​តម្លៃ​១៧ ​ពាន់លានដុល្លារ ​កើនឡើង ១៩,៥% ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com