នៅយប់វេលាម៉ោង ០១៖០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ នៅត្រង់ចំណុចខាងលិចវត្តម្រុំខាងជើង ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានក្មេងទំនើងមួយក្រុមទៀត បានបង្ហោះម៉ូតូ និងជិះម៉ូតូជាក្រុមបង្កភាពរញេរញៃតាមផ្លូវសាធារណៈ ក៏ត្រូវបានកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបានចំនួន០៧នាក់ រួមមាន៖ *ទី១៖ ឈ្មោះ ទេម ទឹម អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី២៖ ឈ្មោះ ឯម សំណាង អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៣៖ ឈ្មោះ ឃ្លាំង ឡាយហៀង អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៤៖ ឈ្មោះ ឃឿម សំណាង អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៥៖ ឈ្មោះ យុន ធាវីត អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៦៖ ឈ្មោះ គង់ គីមីត អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី៧៖ ឈ្មោះ ឃឿន មករា អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ។ បន្ទាប់មកនៅយប់វេលាម៉ោង ០១៖១០នាទី នៅថ្ងៃទី ខែ ឆ្នាំដដែល នៅចំណុចផ្លូវជាតិលេខ១០៥ ស្ថិតនៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក៏មានកណីក្រុមក្មេងទំនើងមួយក្រុមទៀត កំពុងធ្វើសកម្មភាពជិះម៉ូតូជាក្រុមបង្ករភាពរញេររញៃ និងបង្ហោះម៉ូតូ តាមផ្លូវ សាធារណៈ យ៉ាង អ នា ធិប តេយ្យ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ បន្ថែមទៀត រួមមាន៖ *ទី១៖ ឈ្មោះ អន ឡេង អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ
*ទី២៖ ឈ្មោះ ពយ បារាំង អាយុ១៦ឆ្នាំ មុខរបរកម្មករផ្សាដែក
*ទី៣៖ ឈ្មោះ រ៉េត រី អាយុ១៧ឆ្នាំ មុខរបរកម្មករផ្សាដែក
*ទី៤៖ ឈ្មោះ ខាត់ កុសល់ អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ ចំនួន០៥គ្រឿង (ម៉ាក HONDA DREAM ពណ៌ស ឆ្នាំ២០២២ ផ្លាកលេខ កំពង់ស្ពឺ 1V-4664 , ម៉ាកHONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ ភ្នំពេញ 1LL-5214, ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ ភ្នំពេញ 1MH-7206, ម៉ាក HONDA DREAM ពណ៌ខ្មៅ ឆ្នាំ២០២៥ ផ្លាកលេខ កំពង់ស្ពឺ 1Z-4834, ម៉ាក NEX CROSS ពណ៌ខ្មៅ ឆ្នាំ២០២៦ ផ្លាកលេខ កំពង់ស្ពឺ 1AC-7460) , ទូរស័ព្ទ ចំនួន០៧គ្រឿង (ម៉ាក IPHONE ចំនួន០៦គ្រឿង, ម៉ាក INFINIX០១គ្រឿង)។
បច្ចុប្បន្នក្មេងទំនើងដែលបង្ហោះម៉ូទូទាំងនេះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាចំពោះមុខ ម្តាយ ឪពុក និង អាណាព្យាបាល ដើម្បីបញ្ឈប់រាល់សកម្មភាពទំនើងទាំងនេះ ដែលនាំឱ្យប៉ះពាល់សណ្តាប់សង្គម ជាហេតុនាំឲ្យមានការបំផ្លាញទ្រព្យសម្បត្តិក៏ដូចជាកិត្តិយសគ្រួសារ ព្រមទាំងបង្ករការភ័យខ្លាចដល់អ្នកជុំវិញខ្លួន បង្កភាពអនាធិបតេយ្យក្នុងសង្គម ចំណែកម៉ូតូវិញត្រូវបានដក ហូតយកទៅរក្សាទុករយៈពេល០៣ខែ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ជាមួយគ្នានេះ លោក ឧត្តម សេនីយ ត្រី ម៉េង ស្រ៊ុន អគ្គមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ក៏អំពាវនាវបងប្អូនប្រជា ពលរដ្ឋ ក្នុង មូលដ្ឋាន ខេត្ត កំពង់ស្ពឺ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ បានឃើញក្រុមក្មេងទំនើងដែលចូលចិត្តបង្ហោះម៉ូតូតាមផ្លូវសារធារណះបែបនេះ ឫក៏ជួបនូវឧបទ្ទវហេតុផ្សេងៗហើយត្រូវការជំនួយអន្តរាគមន៍ ពីកម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សូមធ្វើការទំនាក់ទំនងមកកាន់ លេខទូរសព្ទ អន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline 1292 ហើយជំនាញអាវុធហត្ថ នឹងរក្សារការសម្ងាត់ជូនផងដែរ៕