ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៖ ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលដែលយុវជនចេះចាប់ជំនាញ
ថ្ងៃទី ៖ 28-06-2026, ដោយ​​ Dara007 , 47 Views
                     
ភ្នំពេញៈ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ថ្លែងថា ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលដែលយុវជនចេះចាប់ជំនាញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិ។

ថ្លែងក្នុងពិធីបើក «ពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៦» លោកជំទាវបណ្ឌិត បានគូសរំលេចបន្ថែមថា ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលដែលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិដោយការសួរខ្លួនឯងថា ខ្ញុំចង់រៀនអ្វី? តើខ្ញុំត្រូវធ្វើអ្វីទៅ ទើបខ្លួនឯងបានលទ្ធផលល្អ? តើសង្គមត្រូវការអ្វី? ហើយតើខ្ញុំអាចរួមចំណែកធ្វើអី្វខ្លះដើម្បីជួយដល់គ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្ញុំ? មុននឹងបញ្ចប់ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ចំនួន៥ ដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយរួមមាន៖ ១. ការជ្រើសរើសជំនាញសិក្សាដោយការយល់ដឹងរបស់ខ្លួនឯង មិនមែនតាមគេតាមឯង ២. ការដែលមិនមើលរំលងនូវតម្លៃរបស់មុខជំនាញណាមួយ ៣. ការរៀនឱ្យចេះ និងបន្តរៀនសូត្រជាប់ជាប្រចាំ ៤. ការរក្សាសីលធម៌ សុជីវធម៌ គុណធម៌នៅក្នុងខ្លួនជានិច្ច ៥. ការរក្សាស្មារតីដឹងគុណ និងការតបស្នង ពោលគឺជា កតញ្ញូជន ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ វិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅនេះ ក្នុងគោលបំណងផ្តល់ឱកាស និងមូលដ្ឋានក្នុងការគិតគូរជ្រើសរើសជំនាញសិក្សា និងការងារសម្រាប់យុវជនជំនាន់ក្រោយ។

លោកជំទាវបណ្ឌិត ក៏បានអរគុណដល់សមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក (FUSAAC) ក្នុងឱកាសខួប ៣០ឆ្នាំរបស់សមាគមដែលបានបង្កើតឡើងនៅកម្ពុជា ដោយសមាគមបានប្រែខ្លួនក្លាយជាស្ពានសម្រាប់ផ្តល់ឱកាស និងបានផ្តល់គំរូដ៏ល្អជាច្រើនដល់យុុវជនជំនាន់ក្រោយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចធិបតី ប្រកាសថា រដ្ឋខាតថវិកា៥០លានដុល្លារ ក្នុងរយៈពេល១ខែ ដើម្បីទម្លាក់ពន្ធប្រេង និងឧបករណ៍អគ្គិសនី ។ ការប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាភោជន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com