ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សមត្ថកិច្ចស្រុកសង្កែ ឃាត់ខ្លួនក្មេងទំនេីង០៧នាក់ បង្ហោះម៉ូតូតាមដងផ្លូវសារធារណៈ យកមកអប់រំនៅអធិការដ្ឋាន
ថ្ងៃទី ៖ 28-06-2026, ដោយ​​ Dara007 , 12 Views
                     
បាត់ដំបងៈ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ ដឹកនាំកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះធ្វើការបង្ក្រាប ករណីក្រុមក្មេងទំនេីង (បង្ហោះម៉ូតូ) ០១លើក ដែលបានធ្វើសកម្មភាពលើដងផ្លូវ ត្រង់ចំណុចស្រុកសង្កែ ខេត្តបាត់ដំបង។ សមត្ថកិច្ចបានឃាត់ខ្លួនបានក្មេងទំនេីងចំនួន ០៧នាក់ និងម៉ូតូ០៣គ្រឿង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ។

សមត្ថកិច្ចបានឃាត់ខ្លួនបានក្រុមក្មេងទំនេីងទាំង ០៧នាក់ ០១.ឈ្មោះ ធឿន ហុងឆាយ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ០២.ឈ្មោះ ហួន ប៊ុនសុង ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ០៣.ឈ្មោះ សុទ្ធី សុវណ្ណរ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ០៤.ឈ្មោះ រីម សុវណ្ណរាជ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិកាប់គោ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ០៥.ឈ្មោះ អ៊ុំ សាន់យ៉ា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង, ០៦.ឈ្មោះ ពូន សុធារិទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅភូមិកាប់គោ សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង០៧.ឈ្មោះ កាន រតនៈ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបានធ្វេីកិច្ចសន្យា លើក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូ បង្កភាពអនាធិតេយ្យក្នុងមូលដ្ឋានទាំង០៧នាក់ និងបានធ្វើការអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញ ដេីម្បីអប់រំបន្ត ចំណែកឯម៉ូតូបានដកហូតម៉ូតូចំនួន០៣គ្រឿង រក្សាទុករយៈពេល ០៣ខែ នៅអធិការដ្ឋាននគរបាលស្រុកសង្កែ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ សម្ដេចធិបតី ប្រកាសថា រដ្ឋខាតថវិកា៥០លានដុល្លារ ក្នុងរយៈពេល១ខែ ដើម្បីទម្លាក់ពន្ធប្រេង និងឧបករណ៍អគ្គិសនី ។ ការប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាភោជន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com