ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ីជាង៨០នាក់ សង្ស័យជាប់ពាក់ព័ន្ធបទល្មើស Online Scams
ថ្ងៃទី ៖ 29-06-2026, ដោយ​​ Dara007 , 55 Views
                     
បន្ទាយមានជ័យៈ កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែត ដោយរកឃើញជនជាតិឥណ្ឌូនេស៊ីជាង៨០នាក់ (ប្រុស) ហើយរកឃើញទូរសព្ទចំនួន១១គ្រឿង សង្ស័យជាប់ពាក់ព័ន្ធបទល្មើស Online Scams។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

រដ្ឋបាលខេត្តបន្ទាយមានជ័យ គូសបញ្ជាក់ថា ថ្ងៃទី២៨ ខែមិថុនា គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន និងលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៣ ដូចខាងក្រោម៖ ទីតាំងទី១៖ ផ្ទះជួល៣ល្វែង កម្ពស់៥ជាន់ ៤៧បន្ទប់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ដោយរកឃើញជនជាតិឥណ្ឌូនេស៊ីស្នាក់នៅប្រមូលផ្ដុំចំនួន៨១នាក់។ ពួកគេបម្រើការងារនៅកាស៊ីណូហូលីដេ និងមានជនជាតិឥណ្ឌូនេស៊ីម្នាក់ ជាអ្នករក្សាទុកលិខិតឆ្លងដែនរបស់ជនជាតិឥណ្ឌូនេស៊ីទាំង៨១នាក់នោះ តែទីតាំងពុំមានសម្ភារសង្ស័យនឹងបទល្មើស Online Scams នោះឡើយ។

ជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលជាអ្នករក្សាទុកលិខិតឆ្លងដែនរបស់ជនជាតិឥណ្ឌូនេស៊ីទាំង៨១នាក់នោះ ត្រូវបាននាំយកទៅសាកសួរនៅអធិការដ្ឋានននគរបាលក្រុង។ ដោយឡែកម្ចាស់ទីតាំងត្រូវបានអប់រំណែនាំ និងធ្វើកិច្ចសន្យា។ ទីតាំងទី២៖ ផ្ទះ២ល្វែងកម្ពស់៤ជាន់ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ តែពុំមានជនបរទេសនោះឡើយ ហើយប្រគល់ឱ្យចៅសង្កាត់បន្ដស្រាវជ្រាវរកម្ចាស់ទីតាំងដើម្បីអប់រំណែនាំ និងធ្វើកិច្ចសន្យា។ ទីតាំងទី៣៖ បន្ទប់ជួល៣បន្ទប់ ស្ថិតនៅភូមិសន្ដិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ដោយរកឃើញជនជាតិឥណ្ឌូនេស៊ីម្នាក់ មានសម្ភារសង្ស័យរួមមាន៖ ទូរសព្ទចំនួន ១១គ្រឿង។ វត្ថុតាងត្រូវបានដកហូត និងជនសង្ស័យត្រូវបានបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំចាត់ការបន្តទៀត៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​ការ​ងារ បានឱ្យដឹងថា គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួន​សហ​គ្រា​ស ក្រុម​ហ៊ុន រោង​ចក្រ​កើនពី ៤៦ ៦៤៩សហគ្រាសនៅឆ្នាំ២០២៥​ ដល់​ចំនួន ៤៧ ២៩៩ស​ហ​គ្រា​ស ពោលគឺចុះបញ្ជីថ្មីចំនួន ៦៥០​សហគ្រាស​​នៅ​ក្រសួ​ងកា ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com