ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អ្នកវិភាគ៖ ថៃជាអ្នកបង្កហេតុនិងជាអ្នកបិទព្រំដែន ឯកតោភាគី
ថ្ងៃទី ៖ 13-07-2025, ដោយ​​ Dara007 , 27 Views
                     
ភ្នំពេញៈ ទោះបីជាពិភពលោកបានស្គាល់ច្បាស់ពីចរិតក្រឡិចក្រឡុចរបស់ថៃដែលចូលចិត្តនិយាយ កុហក បង្វែរ ស្ថានការណ៍ និងកាឡៃការពិត យ៉ាងណាក៏ដោយ ក៏យុទ្ធសាស្ត្រនេះនៅតែ ត្រូវបានថៃប្រើប្រាស់ ដើម្បីបោកប្រាស់ ប្រជាពលរដ្ឋខ្លួនឯងនិងសាធារណមតិ អន្តរជាតិដដែលដោយឥឡូវនេះ ពួកគេ កំពុងនិយាយភូតកុហកថា កម្ពុជាគឺជាអ្នកបិទច្រកព្រំដែន។ នេះបើតាម លោក វង្ស មករា សាស្ត្រាចារ្យ និងអ្នកវិភាគនយោបាយ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះ។

តាមពិត នរណាក៏បានដឹងដែរថា ទំនាស់ព្រំដែនកម្ពុជាថៃដែលកំពុង កើតឡើងពេលនេះគឺបានផ្តើមចេញពី ទាហានថៃដែលបានចូលមកបាញ់សម្លាប់ កងទ័ពខ្មែរម្នាក់យ៉ាងកំរោលក្នុង បូរណភាពទឹកដីកម្ពុជាកាលពីថ្ងៃ ទី ២៨ ឧសភា ឆ្នាំ ២០២៥។ ក្រោយពីក្រសួងការបរទេសកម្ពុជា ដាក់កំណត់ទូតតវ៉ាយ៉ាងខ្លាំងនិងទាមទារឱ្យ បើកការស៊ើបអង្កេតនាំយកជនដៃដល់មក ផ្តន្ទាទោស រដ្ឋាភិបាលថៃក៏បង្វែរសាច់រឿង នេះទៅព្រំដែនតាមរយៈការសម្រេច បិទបើកព្រំដែនតែម្នាក់ឯងតាមទំនើងចិត្ត ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាឡើយ។ ហេតុអ្វីរឿងកើតនៅឯមុំ៣ តែថៃបែរជា បង្កបញ្ហារឿងបិទបើកព្រំដែនទៅវិញ?ពីព្រោះ នេះជាកលល្បិចបង្វែរសាច់រឿងដើម្បី បន្លំភ្នែកសាធារណមតិចេញពីមូលហេតុ ដើមដែលកងទ័ពថៃជាអ្នកបង្ក។

បន្ទាប់មក ថៃបានពង្រីកទំនាស់ជា បន្តបន្ទាប់តាមរយៈដោយគំរាមកាត់ ផ្តាច់អគ្គិសនី អ៊ីណធឺណិត និងការផ្គត់ផ្គង់ ប្រេងឥន្ធនិងឧស្ម័នដល់ប្រទេសកម្ពុជា ជាដើម។ នេះគឺជាការពង្រីកទំនាស់ ខណៈដែលភាគីកម្ពុជាបានព្យាយាមមិនឱ្យ ទំនាស់នេះរីករាលដាលពីតំបន់មុំ៣ទៅ ក្នុងវិស័យផ្សេងៗទៀតទេ។

ជាក់ស្តែង ទាំងនាយករដ្ឋមន្ត្រី ទាំងប្រធានព្រឹទ្ធសភាកម្ពុជា សុទ្ធតែបានអំពាវនាវកុំឱ្យពង្រីកទំនាស់ និងកុំឱ្យមានការរើសអើងជាតិសាសន៍។ អ្វីដែលកម្ពុជាធ្វើគឺត្រឹមតែជា សិទ្ធិការពារខ្លួនចេញពីការប្រមាថ មើលងាយពីភាគីថៃតែប៉ុណ្ណោះ។ និយាយពីការបិទច្រកព្រំដែន យើងប្រាកដជានៅចងចាំបានថា នាយករដ្ឋមន្ត្រីផែថងថាន ស៊ីណាវាត្រា ធ្លាប់បានប្រកាសថា ថៃត្រូវបិទព្រំដែនទាំងអស់មិនឱ្យមានការឆ្លងកាត់ និងបានប្រគល់សិទ្ធិអំណាចឱ្យយោធាភូមិភាគ២របស់ថៃក្នុងការសម្រេចលើវិធានការនេះ។ បន្ទាប់ពីនោះមក យោធាថៃចាប់ផ្តើមបិទច្រកម្តងមួយៗជាឯកតោភាគី ដោយមិនបានពិភាក្សាជាមួយភាគី កម្ពុជាឡើយ។ នេះគឺជាឥរិយាបថបំពាន និងមើលស្រាលទំនាក់ទំនង ទ្វេភាគីរវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ វិធានការរបស់កម្ពុជាគឺគ្រាន់តែ ដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយា ខ្វះការទទួលខុសត្រូវរបស់ថៃ តែប៉ុណ្ណោះ ដោយថ្នាក់ដឹកនាំ កម្ពុជាបានបញ្ជាក់ម្តងហើយម្តង ទៀតថា កូនសោរដោះស្រាយបញ្ហា ស្ថិតក្នុងដៃរបស់ថៃពីព្រោះថៃគឺ ជាអ្នកសម្រេចបិទព្រំដែនជាឯកតោភាគី ដូច្នេះ ថៃគ្រាន់តែប្រកាសបើកដំណើរការ ព្រំដែនវិញជាធម្មតាឱ្យដូចមុនថ្ងៃទី ៧ មិថុនា គឺជាការស្រេច ចំណែកភាគីកម្ពុជាសន្យាថានឹងបើកតាមក្រោយ។ ប៉ុន្តែរហូតមកទល់ពេលនេះ ថៃមិនត្រឹមតែមិនបានប្រកាសបើក ព្រំដែនជាធម្មតាវិញដូចពីមុននោះឡើយ ប៉ុន្តែបានដើរនិយាយកុហកប្រជាពលរដ្ឋរបស់ខ្លួនដែលទាមទារ ឱ្យបើកព្រំដែនឡើងវិញនោះថា កម្ពុជាគឺជាអ្នកបិទទៅវិញ។

លោកចាត់ទុកថា សារជាតិពូកែកុហក កាឡៃរឿង និងបំភ្លៃការពិតនេះហើយដែលធ្វើឱ្យ ប្រទេសនេះត្រូវគេទទួលស្គាល់ពេញពិភពលោកថា ជាប្រទេស និយាយកុហក។ ជាក់ស្តែង មនុស្សជាច្រើនក្នុង ពិភពលោកតែងប្រើពាក្យចំអកឱ្យ មន្ត្រីថៃថា Don't Thai to me ជំនួសពាក្យថា Don't lie to me (កុំកុហកខ្ញុំ) នៅពេលដែលមន្ត្រីថៃ និយាយអ្វីមួយ។ ហេតុអ្វីបានជា ដូច្នេះ ពីព្រោះពិភពលោកបាន ស្គាល់ថា មន្ត្រីថៃជាមនុស្សចុះ ហត្ថលេខានឹងដៃ តែលុបវិញនឹងជើង។ រឿងជាក់ស្តែងបំផុតដែលកើតឡើង ជាមួយកម្ពុជាគឺកិច្ចព្រមព្រៀង អនុស្សារណៈយោគយល់គ្នា ឆ្នាំ ២០០០ ( MOU 2000) ដែលចែងយ៉ាងច្បាស់អំពីការប្រើប្រាស់ ផែនទីតាមសន្ធិសញ្ញាបារាំង សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ប៉ុន្តែនៅ ពេលចរចា ថៃបែរជាប្រើប្រាស់ផែនទី ឯកតោភាគីទៅវិញ។

នេះជា ហេតុផលដែលធ្វើឱ្យការចរចាជាប់គាំង និងជាហេតុផលដែលធ្វើឱ្យកម្ពុជា នាំយកសំណុំរឿងមុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ។ ដោយមិនហ៊ានឡើងតុលាការអន្តរជាតិ ព្រោះដឹងថាចាញ់ ថៃក៏ឡាំប៉ាចង់មក ចរចាទ្វេភាគីវិញដោយសំអាងលើ MOU 2000 ប៉ុន្តែតាមការពិត ថៃមិន ដែលគោរពកិច្ចព្រមព្រៀងនេះទេ ពោលគឺឱ្យតែចាប់ផ្តើមចរចា ថៃទាញយកផែនទីឯកតោភាគីដែលហៅថា ផែនទីចោរមកនិយាយរាល់លើក។ នេះហើយដែលហៅថា ស៊ីញ៉េនឹងដៃលុបវិញនឹងជើង និយាយកុហក គ្មានព្រំដែនដែលស័ក្តិសមជាមួយ ពាក្យថា Don't Thai to me (កុំកុហកខ្ញុំអីថៃអើយគេស្គាល់ក្រយៅ អស់ហើយ)។

ដោយឈរលើស្ថានភាពជាក់ស្តែងបែបនេះ កម្ពុជានឹងមិនដកថយឡើយក្នុងការប្តឹងទៅតុលាការយុត្តិធម៌ អន្តរជាតិ (ICJ) ទោះជាថៃមិនទៅក៏ដោយ។

សរុបមកវិញ ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាពិភពលោកទាំងមូលមិនបានបំភ្លេច ព្រឹត្តិការណ៍ថ្ងៃទី២៨ ឧសភា ឆ្នាំ ២០២៥ ដែលទាហានថៃចូលមកបាញ់ទាហាន កម្ពុជាម្នាក់ឱ្យស្លាប់នោះឡើយ។ កម្ពុជានិងសហគមន៍អន្តរជាតិចាត់ទុក ថ្ងៃនោះថាជាការចាប់ផ្តើមនៃទំនាស់ ព្រំដែនកម្ពុជាថៃ ហើយគាំទ្រកម្ពុជា ក្នុងការនាំយកសំណុំរឿងទាំង៤ទៅ តុលាការយុត្តិធម៌អន្តរជាតិ។ម្យ៉ាងទៀត គ្រប់គ្នាសុទ្ធតែបានដឹងច្បាស់ថា គឺភាគីថៃជាអ្នកពង្រីកបញ្ហា និងជាអ្នកបិទ ព្រំដែនជាឯកតោភាគី។ ដូច្នេះ ថៃមិនអាចបង្វែរសាធារណមតិជាតិនិង អន្តរជាតិបានដែរដោយគ្រប់គ្នាសុទ្ធតែ និយាយថា Don't Thai to me ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com