ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ករណីប្រើអំពីហឹង្សា ដោយបុរសម្នាក់ធ្វើទារុណកម្មដោយដំបងឆក់ ឆក់ទៅលើស្រ្តីម្នាក់ក្នុងរថយន្តមិនមែននៅកម្ពុជានោះទេ
ថ្ងៃទី ៖ 11-07-2025, ដោយ​​ Dara007 , 133 Views
                     
ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រកាសថា ករណីប្រើអំពីហឹង្សា ដោយបុរសម្នាក់ធ្វើទារុណកម្មដោយដំបងឆក់ ឆក់ទៅលើស្រ្តីម្នាក់ក្នុងរថយន្តមិនមែននៅកម្ពុជានោះទេ បន្ទាប់មន្រ្ដីជំនាញស្រាវជ្រាវវីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺមានប្រភពនៅឯបរទេស ។

ថ្មីៗនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ឃើញមានការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តតាមបណ្តាញទំនាក់ទនងសង្គម នូវវីដេអូ ដែលមានសកម្មភាព ប្រើអំពីហឹង្សា ដោយមានបុរសម្នាក់ធ្វើទារុណកម្មទៅលើស្រ្តីម្នាក់ក្នុងរថយន្ត និងបានយកដំបងឆក់ ឆក់ទៅលើស្រ្តីរូបនោះ។ តាមការស្រាវជ្រាវ ជំនាញកំណត់បានថា វីដេអូដែលបានបង្ហោះផ្សព្វផ្សាយនោះ គឺមានប្រភពនៅឯបរទេស មិនមែនកើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ រីឯស្រ្តីដែលរងអំពីហឹង្សា និងការធ្វើទារុណកម្មនោះក៍មិនមែនជនជាតិខ្មែរផងដែរ ចំពោះការបង្ហោះផ្សព្វផ្សាយ និងចែករំលែកនូវវីដេអូនេះ អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គម គ្រាន់តែចង់ចែករំលែកព័ត៌មាន អំពីអំពើហឹង្សានិងការធ្វើទារុណកម្មលើស្រ្តីដើម្បីអោយអ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមនានាបានដឹង និងថ្កោលទោសចំពោះបុរសដែលប្រព្រឹត្តិនោះតែប៉ុណ្ណោះ។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមសំណូមពរដល់អ្នកប្រើប្រាស់តាមបណ្តាញទំនាក់ទំនងសង្គមដែលបានបង្ហោះផ្សព្វផ្សាយ និងបានចែករំលែកនូវវីដេអូខាងលើ សូមលុប និងបញ្ឍប់នូវការបង្ហោះផ្សព្វផ្សាយ និងចែករំលែកបន្តទៀត ជៀសវាងការភាន់ច្រលំដល់សារធារណជនថាវីដេអូនេះ បានកើតឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៍សូមក្រើនរំលឹកដល់សាធារណជនទាំងអស់មេត្តាជ្រាបថា រាល់ការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ សូមបញ្ជាក់ឲ្យច្បាស់ពីប្រភព និងកន្លែងកើតហេតុ ជៀសវាងធ្វើអោយមានការភាន់ច្រឡំពីសាធារណជន។

បន្ថែមពីនោះក៏សូមពិនិត្យ និងពិចារណាឱ្យបានច្បាស់នូវគោលបំណងក្នុងការបង្ហោះខ្លឹមសារ រូបភាព ឬវីដេអូណាមួយ ដែលធ្វើឱ្យសាធារណជនភ្ញាក់ផ្អើល ក្នុងន័យទាញយកការចាប់អារម្មណ៍ ឬប្រជាប្រិយភាព ឬកេងចំនេញផលប្រយោជន៍មកបុគ្គល ដែលរាល់ការបង្ហោះផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយ ព័ត៌មានបំពុលសង្គម ធ្វើឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺជាអំពីខុសច្បាប់ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនមេ ទឹកពិសាកម្ពុជា បានបង្កើនថវិកាបរិច្ចាគពីចំនួន ៥០០,០០០ ទៅ ១,០០០,០០០ ដុល្លារអាមេរិក ជូនទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាទឹកចិត្តក្រុមហ៊ុនខ្មែរ ដើម្បីស្នាមញញឹមកុមារកម្ពុជា ដោយស្ថិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com