ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី៖ កម្ពុជាមានច្បាប់សម្រាប់ដឹកនាំប្រទេសដែលជាច្បាប់កំពូល គឺ«ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ»
ថ្ងៃទី ៖ 10-07-2025, ដោយ​​ Dara007 , 113 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី ថ្លែងថា ប្រទេសកម្ពុជាមានច្បាប់សម្រាប់ដឹកនាំប្រទេសដែលជាច្បាប់កំពូល គឺ«ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ» ដែលព្រះមហាក្សត្របានកំណត់ទុកជាច្បាប់កំពូល និងត្រូវគោរពប្រតិបត្តិ ដោយតម្កល់លើព្រះសិរសាចារឹក។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រកម្មវិធីកំណែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ជាប្រវត្តិសាស្ត្រ ផ្អែកតាមសិលាចារឹកវិជ្ជា បានបង្ហាញថា ប្រទេសកម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងប្រទេស តាំងពីសម័យហ្វូណន សម័យចេនឡា សម័យអង្គរ សម័យក្រោយអង្គរ រហូតដល់ពាក់កណ្តាល សតវត្សទី១៩ គឺមានច្បាប់សម្រាប់ដឹកនាំប្រទេសដែលជាច្បាប់កំពូល គឺ«ព្រះធម្មសាស្ត្រ ឬក្រមព្រះធម្មសាស្ត្រ» ដែលសូម្បីតែព្រះមហាក្សត្របានកំណត់ទុកជាច្បាប់កំពូល និងត្រូវគោរពប្រតិបត្តិ ដោយតម្កល់លើព្រះសិរសា របស់ព្រះអង្គ ទើបមានគុណសម្បត្តិជា ព្រះធម្មរាជា ឬព្រះរាជាទ្រង់ធម៌។ សំឡេង « ផ្អែកលើលក្ខណៈសម្បត្តិជាប្រវត្តិសាស្ត្រនៃច្បាប់របស់ខ្មែរនេះ បានទុកជាម្លប់ គុណធម៌ ដ៏ត្រជាក់ត្រជុំពេញដោយសុភមង្គល សន្តិភាព និងវិបុលភាពជាប្រយោជន៍ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ ដែលចំណុចនេះគូសបញ្ជាក់នូវទស្សនវិជ្ជា ក្នុងទិដ្ឋភាពជានយោបាយផង ជាជំនឿផង ដោយព្រះមហាក្សត្រគឺបដិបត្តិដោយធម៌ ដោយទសពិធរាជធម៌»។

សម្តេចធិបតីបានបញ្ជាក់ថា ទំនៀមនេះ បានគូសបញ្ជាក់អំពី​ទស្សនៈវិជ្ជានយោបាយដឹកនាំប្រទេសផង និងទស្សនវិជ្ជាដឹកនាំខ្លួន តាមបែបជំនឿ​ឬសាសនារបស់ប្រជារាស្ត្រទូទាំងប្រទេស​ផង ដោយព្រះវីរគំរូរបស់ព្រះមហាក្សត្រ ក្នុងការបដិបត្តិ ព្រះរាជធម៌ ឬទសពិធរាជធម៌ (ព្រះធម្មទាំង១០ ប្រការរបស់ព្រះរាជា) ដើម្បីជា មហាកុសល ផ្តល់សេចក្តីសុខក្សេមក្សាន្ត សម្បូរសប្បាយ រីកចម្រើន រុងរឿង ដល់អាណាប្រជានុរាស្ត្រ របស់ព្រះអង្គ។

សម្តេចមហាបវរធិបតី បន្ដថា ចាប់តាំងពីដំណើរការទំនើបនីយ​កម្មប្រព័ន្ធច្បាប់ខ្មែរ តាមបែបបារាំងនាឆ្នាំ១៨៨៤ រហូតមក ប្រព័ន្ធច្បាប់ខ្មែរ​បានប្រែក្លាយជាប្រព័ន្ធច្បាប់តាមលំនាំប្រព័ន្ធច្បាប់បែបបារាំង រហូតមកដល់ពេលប្រទេសកម្ពុជា​មានរដ្ឋធម្មនុញ្ញបែបបារាំងជាលើកដំបូង ដែលបានបន្តនៅឆ្នាំ១៩៤៧៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
កំពង់ស្ពឺៈ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ខេត្តកំពង់ស្ពឺ មានឱកាសការងារប្រមាណជិត ២ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com