ពលរដ្ឋនៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ បាត់ប្លង់កម្មសិទ្ធ ស្នើសុំធ្វើប្លង់ថ្មី
ថ្ងៃទី ៖ 10-07-2025, ដោយ admin , 49 Views
ភ្នំពេញ : ពលរដ្ឋរស់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបាត់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ហើយពេលនេះកំពុងដាក់ពាក្យស្នើសុំធ្វើប្លង់ថ្មី ។ នេះបើយោងតៅតាមពាក្យបណ្ដឹង លោក ជុន វ័ណ្ណធារិទ្ធ ។
លោក ជុន វ័ណ្ណធារិទ្ធ អាយុ២០ឆ្នាំ រស់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានដាក់ពាក្យបណ្ដឹងមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាបទី១ ពាក់ព័ន្ធនឹងការបាត់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជារបស់ជីតា លោក ឈ្មោះ ម៉ក់ នាង បន្ទាប់ពី លោក ( ជុន វ័ណ្ណធារិទ្ធ) បានភ្លេចដោយពុំដឹងថា ដាក់នៅកន្លែងណា ពោលរកមិនឃើញ ។
យោងតាមឯកសារ លិខិតធ្វើអំណោយផ្ដាច់ លោក ម៉ក់ នាង ដែលមានភរិយាឈ្មោះ នួន ស៊ាងឡេង រស់នៅភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាន់សៀវភៅស្នាក់នៅលេខ 1. 700 094 បានព្រមព្រៀងគ្នាធ្វើអំណោយដីមួយកន្លែង គឺក្បាល ទំហំ 4 គុណ 5 ម៉ែត្រ មានព្រំប្រទល់ខាងជើងទល់នឹង យ៉ាន យ័ន ខាងត្បូងទល់នឹង លឹម ប៉េងលីម ខាងកើតទល់នឹងផ្លូវ ខាងលិចទល់នឹង យ៉ាន យ័ន ស្ថិតក្នុងភូមិចំការឪឡឹក សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យទៅឈ្មោះ ជុន វ័ណ្ណធារិទ្ធ ភេទប្រុស កើតឆ្នាំ២០០៥ ៕
|