កម្មកររោងចក្រ២ នាក់ ប្ដីប្រពន្ធស្លាប់ទាំងព្រឹក ក្រោយរថយន្តដឹកទឹកកកអនាម័យបុករះ
ថ្ងៃទី ៖ 10-07-2025, ដោយ Dara007 , 24 Views
តាកែវ: នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០៥ វេលាម៉ោង៦.៤៥នាទីព្រឹក តាមបណ្ដោយផ្លូវជាតិលេខ 2 ត្រង់ចំណុច ប៉ុស្តិ៍ ប៉ូលីសចាំបញ្ជា២៤ ទល់មុខប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំជីខ្មារ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ មានករណីរថយន្តកូរ៉េដឹកទឹកកកអនាម័យរូបសញ្ញា អីវ៉ា១គ្រឿងពាក់ស្លាកលេខ BE1550 ភ្នំពេញ ពណ៌ ស បានបុក និងម៉ូតូមួយគ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់ ហើយរ៉េចង្កូតទៅបុកនិងម៉ូតូមួយគ្រឿងទៀត ស៊េរី 017 ពាក់ស្លាកលេខ1N 4315 តាកែវ បណ្ដាលឲ្យស្លាប់បាត់បង់ ជីវិតកម្មករកម្មការិនីពីរនាក់ប្ដីប្រពន្ធបម្រើការងារនៅរោងចក្រ HC Global factory Co LTD ដែលមានអាសយដ្ឋាននៅភូមិគោកឃ្មោង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ៕
|