ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
៦ខែ ឆ្នាំ២០២៥ កម្ពុជាបណ្ដេញជនបរទេសជិត ៥ពាន់នាក់
ថ្ងៃទី ៖ 10-07-2025, ដោយ​​ Dara007 , 39 Views
                     
ភ្នំពេញៈ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៥នេះ មានជនបរទេសជិត៥ពាន់នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា។ នេះបើតាម លោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ។

លោកអគ្គនាយក បានអះអាងថា ក្នុងរយៈពេលដូចគ្នានេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ដែរ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ ខណៈសមត្ថកិច្ចកម្ពុជា ក៏បានសហការជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ បញ្ជូនពីប្រទេសចិនមកកាន់មាតុភូមិ  បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ លើករណីជាអាទិ៍ ការឆ្លងដែនចូលមកដោយខុសច្បាប់ ការស្នាក់នៅហួសសុពលភាព ការលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំ ជាដើម។ ដូចប្រទេសនានាដែរ រាល់ជនបរទេសប្រព្រឹត្តបទល្មើស អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញ និងខ្លះទៀតដាក់ចូលបញ្ជីខ្មៅមិនឱ្យមកជាន់ដីកម្ពុជាតែម្ដងក៏មានដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com