ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កងរាជឣាវុធហត្ថខេត្តបញ្ជូនក្មេងទំនើង២នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណី លួ ច និង ហិ ង្សា
ថ្ងៃទី ៖ 12-07-2025, ដោយ​​ Admin , 28 Views
                     
បន្ទាយមានជ័យ : កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៣និង៣០នាទី  ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត រហូតដល់ចំណុចមុខកាស៊ីណូ ហ្គែនទីន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឃេីញជនរងគ្រោះ២នាក់ ១-ឈ្មោះ រ៉ាម៉ាវ៉ាទីស៊ូយ៉ា ហាតូនូ(ជីយ៉ា) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងឈ្មោះ ហេង ស្រីណែត ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ជិះដេញតាមពីក្រោយជនសង្ស័យ ចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ធ្វេីសកម្មភាពឆក់កាបូបប្រាក់ពីជនរងគ្រោះ ឃើញដូច្នេះកម្លាំងបានជិះប្រដេញជនសង្ស័យធ្វើឱ្យជនសង្ស័យភ័យហើយដួលម៉ូតូ បណ្ដាលឱ្យរងរបួសជើងទាំងពីរនាក់ និងធ្លាក់កាបូបប្រាក់ដែលពួកគេឆក់ ក្នុងអំឡុងពេលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ហើយកម្លាំងធ្វើការឃាត់ខ្លួនតែម្ដង េះ្រមទាំងដកហូតវត្ថុតាងរួមមាន÷ ១.ប្រាក់ចំនួន៣០៩,០០០បាត, ២.កាបូបពណ៌ទឹកដោះគោ ចំនួន០១, ទូរសព្ទដៃ ម៉ាកIphone ចំនួន០២គ្រឿង។ ចំណែកវត្ថុតាងរបស់ជនរងគ្រោះត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប្រគល់ជូនវិញហើយ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ចំនួន០១គ្រឿង (របស់ជនសង្ស័យជិ:ធ្វេីសកម្មភាព)។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យគឺជាក្រុមក្មេងទំនើងតែងតែបង្កបញ្ហាក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ដោយក្រុមជនសង្ស័យមានឈ្មោះ ជា រដ្ឋា  ភេទប្រុស អាយុ១៥ឆ្នាំ,  ២,ឈ្មោះ រដ្ឋា ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ ដែលក្រុមនេះមានរហ័សនាមឈ្មោះក្រុម C.J (កាហ្វេកញ្ចប់) ។ ក្រុមនេះគឺចាប់ដៃគូរជាមួយក្រុម C.T (ចិត្តធំ) ក្រុមទាំងពីរនេះតែងតែបង្កបញ្ហា និងជាគូរជម្លោះជាមួយក្រុម O.S.L (អូរឬស្សី) ។ លោកបន្តថា កាលពីអំឡុង ខែឧសភា ឆ្នាំ២០២៥ ក្រមនេះបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ នៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ចំនួន០២លើក ដោយថ្ងៃទី០២-០៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមនេះបានធ្វើសកម្មភាពឆក់កាបូប និងឆក់ទូរសព្ទរបស់ជនរងគ្រោះ នៅក្នុងក្រុងប៉ោយប៉ែតបានសម្រេចចំនួន០២លើកទៀត ហើយសកម្មភាពចុងក្រោយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថបង្រ្កាបបានតែម្តង។    

ជនសង្ស័យក្រោយឃាត់ខ្លួន និងសួរនាំរួច ព្រមទាំងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។      

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។   

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com