ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អាម៉េរិក បានចុះពន្ធគយកម្ពុជាមក៣៦ភាគរយ
ថ្ងៃទី ៖ 09-07-2025, ដោយ​​ Dara007 , 71 Views
                     
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាក្រុមការងារចំពោះកិច្ចជួបប្រជុំចរចាជាមួយអាម៉េរិក បានឱ្យដឹងថា ការចរចាពន្ធគយបដិការជាមួយភាគីអាម៉េរិក បានចុះមក៣៦ភាគរយ ខណៈលោក ត្រាំ បានដាក់កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ មានចំនួន៤៩ភាគរយ ។

ក្នុងសន្និសីទសារព័ត៌មានស្តី អត្រាពន្ធគយបដិការរបស់សហរដ្ឋអាមេរិក នារសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាក្រុមការងារចំពោះកិច្ចជួបប្រជុំចរចាជាមួយអាម៉េរិក បានមានប្រសាសន៍ថា លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើលិខិតជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងលិខិតបានបញ្ជាក់ពីអត្រាពន្ធគយបដិការ ដែលប្រធានាធិបតីអាមេរិក បានចេញកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ មានចំនួន៤៩ភាគរយ ចុះមក៣៦ភាគរយ ខណៈនេះជាជោគជ័យធំមួយរបស់កម្ពុជា ក្នុងជំហានទី១ ក្នុងការចរចាពន្ធគយបដិការ។

លោក ស៊ុន ចាន់ថុល បានបន្តថា ការបញ្ចុះអត្រាពន្ធនេះ ដោយសារកម្ពុជាបង្ហាញការចរចាដោយសុចរិត និងស្មោះត្រង់តាមការចង្អុលបង្ហាញពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក បានបញ្ជាក់ថា ក្នុងលិខិតដែលប្រធានាធិបតី ដូណាល់ ត្រាំ បានផ្ញើជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អត្រាចុះមកត្រឹម៣៦ភាគរយនេះនឹងចូលជាធរមានថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ប៉ុន្តែក្នុងលិខិតក៏បានបើកឱកាសឱ្យកម្ពុជាអាចចរចាបន្ថែមទៀត ដើម្បីឱ្យមានអត្រាពន្ធទាបជាងនេះ។ លោក បានបញ្ជាក់បន្ថែមថា ក្រុមការងារ បានត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាបន្ថែមទៀត សហរដ្ឋម៉េរិក ដើម្បីធានាបាននូវផលប្រយោជន៍ជូនជាតិនិងប្រជាជន។

ក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណទៅឯកឧត្តម ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានបញ្ចុះអត្រាពន្ធគយជូនកម្ពុជា ពីចំនួន៤៩ភាគរយ មក៣៦ភាគរយ ហើយកម្ពុជានឹងបន្តចរចា ដើម្បីបន្ថយអត្រាពន្ធនេះផង ក៏ដូចជាការពង្រឹងពង្រីកពាណិជ្ជកម្មទ្វេភាគីកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមេសា ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានកំណត់ពន្ធគយបដិការលើប្រទេសប្រមាណជាង ១០០ នៅលើពិភពលោក ក្នុងនោះ ប្រទេសកម្ពុជា ត្រូវបានសហរដ្ឋអាម៉េរិកកំណត់ពន្ធថ្មីរហូតដល់ ៤៩ភាគរយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com