ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រជាជនកម្ពុជា​ រីករាយ​ និងសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Xi Jinping
ថ្ងៃទី ៖ 17-04-2025, ដោយ​​ Dara007 , 37 Views
                     
ភ្នំពេញៈ ព្រះរាជាណាចក្រកម្ពុជា​ និងប្រជាជនកម្ពុជា​ រីករាយ​ និងសូមស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាពលរដ្ឋចិន ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក ស៊ី ជីនពីង នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃនេះ លោក នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។

លោកប្រធានាធិបតីចិន នឹងជួបពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ច ផ្លូវរដ្ឋដោយជោគជ័យរយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com