ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី៖ បោសសម្អាតក្មេងទំនើង និងគ្រឿងញៀនឱ្យស្អាត
ថ្ងៃទី ៖ 07-04-2025, ដោយ​​ Dara007 , 44 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី បានប្ដេជ្ញាបោសសម្អាតក្មេងទំនើង និងគ្រឿងញៀនឱ្យស្អាត ដើម្បធានាឱ្យភូមិឃុំមានសុវត្ថិភាពជូនពលរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស មរតកតេជោ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានក្រើនរំលឹកដល់អាជ្ញាធររាជធានី-ខេត្ដទាំងអស់ ត្រូវអនុវត្ដឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្មេងទំនើង និងគ្រឿងញៀននៅក្នុងមូលដ្ឋាន ទាំងវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការបន្ធូរបន្ថយ និងលើកលែងនោះឡើយ ដើម្បីការពារសន្តិសុនសណ្តាប់សាធារណៈ និងសន្តិសុខសង្គម។

សម្ដេចធិបតីបានបញ្ជាក់ថា ការអនុវត្ដវិធានតឹងរឹងនេះ មិនមែនយកយុវជនធ្វើជាសត្រូវនោះទេ ប៉ុន្ដែយកសកម្មភាពអាក្រក់របស់យុវជនដែលត្រូវតែបោសសម្អាត់ឱ្យអស់។

ជាមួយគ្នានោះសម្តេចធិបតីក៏បានប្រកាសលើកទឹកចិត្តឱ្យយុវជនខ្មែរ ទាំងអស់ធ្វើសកម្មភាពជាក្រុម ដើម្បីធ្វើសប្បុរសធម៌ និងសកម្មភាពនានា ដើម្បីផលប្រយោជន៍សង្គមដូចជា ការដើររើសសំរាមនៅតាមទីសាធារណៈនានា មិនមែនចងជាក្រុមដើម្បីធ្វើ«បងតូច បងធំ»ដែលនាំឲ្យ សង្គមស្អប់ខ្ពើមនោះឡើយ។

ជាមួយគ្នានេះ សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងតុលាការគ្រប់រាជធានីខេត្ដបានដែលអនុវត្ដមានភាពល្អប្រសើរ និងត្រឹមត្រូវ ដើម្បីរួមគ្នាក៏សាងសង្គមមួយឱ្យមានសុខុដុមរមនីកម្ម៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នាយករដ្ឋមន្ត្រីថ្លែងថា ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញពីបរទេសដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បីអាចមានសមត្ថភាពដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com