ថ្ងៃចន្ទនេះ ១៥ខេត្ត គុណភាពខ្យល់ល្អដាច់គេ
ថ្ងៃទី ៖ 07-04-2025, ដោយ admin , 51 Views
ភ្នំពេញ : បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន បញ្ជាក់ថា នៅថ្ងៃចន្ទ ទី៧ ខែមេសានេះ ខេត្តចំនួន១៥ មានគុណភាពខ្យល់ល្អដាច់គេដែលមានសញ្ញាពណ៌ខៀវ ។ ក្រៅពីនោះគឺល្អបង្គួរ ដោយមានសញ្ញាពណ៌បៃតង ។
ក្នុងរបាយការណ៍ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រសួងបរិស្ថានសូមជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង២២.៧៨ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តកោះកុង ខេត្តតាកែវ ខេត្តព្រះសីហនុ និងខេត្តប៉ៃលិន ។
ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តមណ្ឌលគីរី រាជធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តពោធិ័សាត់ ខេត្តរតនគិរី ខេត្តសៀមរាប និង ខេត្តស្ទឹងត្រែង ៕
|