ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក បោន ប៊ិន ប្រកាសទទួលស្គាល់សមាជិកថ្មី ដែលចូលរួមជីវភាពនយោបាយជាមួយCPP ជាង៣០០នាក់
ថ្ងៃទី ៖ 06-04-2025, ដោយ​​ admin , 88 Views
                     
បន្ទាយមានជ័យ : លោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ នៅរសៀលថ្ងៃអាទិត្យ ទី០៦ ខែមេសា ឆ្នាំ២០២៥ អញ្ជើញជាអធិបតីភាពពិធីប្រកាសទទួលស្គាល់សមាជិកថ្មីមកពីគណបក្សនានា ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួនជាង៣០០នាក់ ។

ពិធីនេះក៏មានការចូលរួមពីលោក គាត ហ៊ុល ប្រធានគណៈកម្មការគណបក្សប្រជាជនក្រុងប៉ោយប៉ែត ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមការងារខេត្តចុះមូលដ្ឋានក្រុង សមាជិក-សមាជិកា ប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត។   

ក្នុងឱកាសនោះលោក បោន ប៊ិន ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់អូរជ្រៅ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ លោក ឌិត ទីណា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត និងលោក អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការគណបក្សខេត្ត ដោយក្តីនឹករលឹកផងដែរ។   

ក្នុងនោះដែរលោកក៏បានសម្តែងការស្វាគមន៍ចំពោះបងប្អូនដែលបានយល់ច្បាស់អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងទទួលស្វាគមន៍ជានិច្ច ចំពោះគណបក្សដ៏ទៃ ដែលស្ម័គ្រចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយគ្មានការរេីសអេីង ពូជសាសន៍ ឬពណ៌សម្បុរឡេីយ។     

លោកបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់វស្សាដែលបាននាំមកនូវសន្តិភាព និងការអភិវឌ្ឍជូនប្រទេសកម្ពុជា នេះក៏ដោយសារបងប្អូនប្រជាពលរដ្ឋ ជឿជាក់លេីការដឹកនាំពីគណបក្សប្រជាជន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសបានរំដោះប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផល នៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយទទួលបាន ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម មានការរីកចម្រេីនជាលំដាប់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ នាយករដ្ឋមន្ត្រីថ្លែងថា ការអភិវឌ្ឍប្រទេស ការកសាងសមិទ្ធផល និងភាពប្រែប្រួលប្រកបដោយចីរភាព គឺត្រូវកសាងជំនាញពីបរទេសដែលមកជួយ ហើយត្រូវបណ្តុះបណ្តាលធនធានមនុស្សខាងក្នុង ដើម្បីអាចមានសមត្ថភាពដែលជារបស់យើង ហើយមានលទ្ធភាពធ្វើការ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com