កាសាងសង់ស្ពានលេខ១២-១៣ ស្ថិតក្នុងឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ សម្រេចបាន ៨៥%ហើយ
ថ្ងៃទី ៖ 06-04-2025, ដោយ Dara007 , 63 Views
ព្រះសីហនុៈ កាសាងសង់ស្ពានលេខ១២-១៣ ស្ថិតក្នុងឃុំអូរបាក់រទេះ ខេត្តព្រះសីហនុ សម្រេចបាន ៨៥%ហើយ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខ។
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ស្ពាននេះតែងរងការជន់លិច កាត់ផ្តាច់ចរាចរណ៍ដោយអន្លើពេលរដូវទឹកឡើងនារដូវរវស្សា ជាពិសេសនៅអំឡុងសីហា និងកញ្ញា។
បច្ចុប្បន្នស្ពានចាស់ កម្ពស់ទាប និងតែងជន់លិចទឹក ត្រូវបានជំនួសដោយស្ពានថ្មីដែលមានកម្ពស់ខ្ពស់ ទំហំធំ និងលែងលិចទឹកទៀតហើយនារដូវរស្សា។
គួរបញ្ជាក់ថា ស្ពានលេខ១២-១៣ និងស្ពានជាច្រើនទៀតតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងគម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤(ភ្នំពេញ-ព្រះសីហនុ) ដែលមកទល់ចុងសប្តាហ៍ទី១ ខែមេសា ឆ្នាំ២០២៥នេះសម្រេចបានលទ្ធផល (Physical Progress)ចំនួន ៨៥%ហើយ គ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ខាងមុខ។ គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ អនុវត្តគម្រោង និងកម្មវិធីហិរញ្ញប្បទានដោយធនាគារពិភពលោក(WB) មានរយៈពេល៨ឆ្នាំ(២០១៨-២០២៦) អនុវត្តន៍ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។
|