ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
អភិបាលខេត្តកំពង់ស្ពឺ ៖ មន្រ្ដីខេត្ដត្រូវពង្រឹងសមត្ថភាពបម្រើសេវាជូនពលរដ្ឋ
ថ្ងៃទី ៖ 12-04-2025, ដោយ​​ Dara007 , 112 Views
                     
កំពង់ស្ពឺៈ អភិបាលខេត្តកំពង់ស្ពឺបានធ្វើការក្រើនរំលឹកដល់មន្ត្រីទាំងអស់នៃរដ្ឋបាលខេត្ត ត្រូវបន្តពង្រឹងសមត្ថភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្កើនប្រសិទ្ធិភាពការងារនិងទំនុកចិត្ត។ការណ៍នេះក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីរដ្ឋបាលសាលាខេត្តក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

លោកអភិបាលខេត្តបន្តថា ឆ្នាំចាស់កន្លងទៅនេះ រដ្ឋបាលខេត្តបានខិតខំរួមសាមគ្គីគ្នា ក្នុងការងារអភិវឌ្ឍន៍ និងកិច្ចការបម្រើសេវាជូនប្រជាពលរដ្ឋ បន្សល់ទុកនូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កិច្ចការបន្តនៅក្នុងឆ្នាំថ្មីនេះ ឆ្នាំ២០២៥ មន្ត្រីរាជការនៃរដ្ឋបាលខេត្តទាំងអស់ ត្រូវរួបរួមគ្នាបន្តការងារទៅមុខទៀត គឺត្រូវប្រកាន់នូវគោលការណ៍ ពង្រឹងនូវគុណភាពនៃស្ថាប័នមួយនេះឱ្យកាន់តែមានភាពរឹងមាំ ឱ្យកាន់តែមានជំនឿទុកចិត្ត ហើយនិងជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។

លោក ជាម ចន្ទ័សោភ័ណ បានបញ្ជាក់ថា រដ្ឋបាលខេត្តគឺជាចំណុចស្នូល ដែលដាក់ចេញជាទិសដៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងមន្ត្រីរាជការគ្រប់ក្រុង ស្រុក ឃុំ សង្កាត់ ទទួលបានគោលការណ៍យកទៅអនុវត្ត ធ្វើយ៉ាងណា កសាងនូវប្រសិទ្ធិភាព ប្រសិទ្ធិផលនិងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ក្រសួងបរិស្ថាន បានជំរុញគោលដៅលំហែបៃតង ផ្សារភ្ជាប់នឹងការអភិរក្សពូជសត្វកម្រ ជាមួយ ACCB ដើម្បីបង្កើត ច្រករបៀងទេសចរណ៍បៃតង។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com