ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
គ្រោះថ្នាក់ចរាចរណ៍ បានសម្លាប់មនុស្ស៣៦នាក់ ក្នុងរយៈពេល៥ថ្ងៃ មុននិងក្នុងអំឡុងចូលឆ្នាំខ្មែរ
ថ្ងៃទី ៖ 17-04-2025, ដោយ​​ Dara007 , 13 Views
                     
ភ្នំពេញៈ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ នៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយចាប់ពី ថ្ងៃទី១២ ដល់ថ្ងៃទី ១៦ មេសា ឆ្នាំ២០២៥ កើតមានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ចំនួន៤៤លើក បណ្ដាលឱ្យមនុស្សស្លាប់៣៦នាក់ និងរបួសធ្ងន់ស្រាល ៦៦នាក់ បើធៀបទៅនឹងរយ:ពេលដូចឆ្នាំ២០២៤ គឺមានការថយចុះតិចតូចបំផុត។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានបញ្ជាក់ថា កត្តាដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយ:ពេល៤ថ្ងៃនេះ គឺ ដោយសារការបើកបរលឿនលើសល្បឿនកំណត់, បើកបរមិនប្រចាំស្តាំ, វ៉ាជែងគ្រោះថ្នាក់, បត់គ្រោះថ្នាក់ ,មិនគោរពសិទ្ធិ និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម ជាពិសេសនៅពេលយប់។

សូមបញ្ជាក់ថា កាលពីពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ ក្នុងរយ:ពេល៤ថ្ងៃកម្ពុជា កើតមានគ្រោះថ្នាក់ចរាចរ ទូទាំងប្រទេសកើតមានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចំនួន ៥០លើក បណ្ដាលឲ្យមនុស្សស្លាប់៣៩ និងរបួសធ្ងន់ស្រាល៩៦នាក់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ច ផ្លូវរដ្ឋដោយជោគជ័យរយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com