ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ចូលឆ្នាំខ្មែរ ថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍ស្លាប់៩នាក់ និងរបួស២០នាក់
ថ្ងៃទី ៖ 16-04-2025, ដោយ​​ Dara007 , 110 Views
                     
ភ្នំពេញៈ យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរនាថ្ងៃទី២ ពោលថ្ងៃទី១៥ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន ១៣លើក បណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ និងរបួសធ្ងន់ស្រាល ២០នាក់។

ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកកើតឡើងទាំង១៣លើកនេះ គ្រោះថ្នាក់នៅពេលយប់៧លើក ហើយបណ្តាលឲ្យមនុស្សស្លាប់ ៩នាក់ (ស្រី ១នាក់) , រងរបួសសរុប ២០នាក់ (ស្រី ៥នាក់) , រងរបួសធ្ងន់ ១៤នាក់ (ស្រី ៥នាក់) រងរបួសស្រាល ៦នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ២១នាក់ (យប់ ៦នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៥លើក (ស្លាប់ ៥នាក់, របួសធ្ងន់ ៥នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ឋិ ៥លើក (ស្លាប់ ១នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) , មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ៦នាក់, របួសស្រាល ៤នាក់) , ស្រវឹង ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) មិនប្រកាន់ស្តាំ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ច ផ្លូវរដ្ឋដោយជោគជ័យរយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com