ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កងកម្លាំងគ្រប់ប្រភេទកំពុងឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ត្រូវបន្តចូលរួមកសាងនិងពង្រឹងខឿនការពារជាតិ បូរណភាពដែនដី
ថ្ងៃទី ៖ 12-04-2025, ដោយ​​ Dara007 , 84 Views
                     
បន្ទាយមានជ័យៈ លោក កែ គឹមយ៉ាន ណែនាំកងកម្លាំងគ្រប់ប្រភេទកំពុងឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ ត្រូវបន្តចូលរួមកសាងនិងពង្រឹងខឿនការពារជាតិ បូរណភាពដែនដី ទប់ស្កាត់ អស្ថិរភាពនយោបាយ ការពារដាច់ខាតនូវបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល តាមដានព័ត៌មានសន្តិសុខក្នុងប្រទេស តំបន់ និងសកលលោក ។

ថ្លែងក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ លោក កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ដ៏ឆ្នើមនៃកម្ពុជា បន្តរក្សាការពារបានសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ ផ្តល់អាទិភាពទៅលើតួនាទី និងភារកិច្ចស្នូលរបស់កងកម្លាំងក្នុងការចូលរួមការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ក្នុងគោលជំហរស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ និងបន្តកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យកងកម្លាំង ទាំងបរិមាណនិងគុណភាព សំដៅធ្វើឲ្យកងកម្លាំងគ្រប់ប្រភេទក្លាយជាកម្លាំងការពារជាតិដ៏រឹងមាំ និងបានបន្តយកចិត្តទុកដាក់លើវិស័យសង្គមកិច្ចនិងសុខាភិបាលសាធារណៈឲ្យកាន់តែមានការគ្របដណ្តប់នៅតាមមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ លោក កែ គឹមយ៉ាន បានបន្តទៀតថា កងកម្លាំងតែងតែបានផ្សារភ្ជាប់គ្រប់កាល:ទេស:ជាមួយនឹងប្រជាជន ចងសម្ព័ន្ធមេត្រីជាមួយក្រសួង ស្ថាប័ន ក្រុមហ៊ុន សង្គមស៊ីវិល បណ្តាប្រទេសជាមិត្តជាប់ព្រំដែន អង្គការសហប្រជាជាតិក្នុងបុព្វហេតុសន្តិភាពសន្តិសុខ មនុស្សធម៌ និងការអភិវឌ្ឍ ព្រមទាំងបានចូលរួមជួយសង្រ្គោះប្រជាជនពេលកើតគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងជំងឺរាតត្បាតផងដែរ។

ជាមួយគ្នានេះដែរ លោក កែ គឹមយ៉ាន បានធ្វើការណែនាំដល់កងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ក្មួយៗ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវ បន្តចូលរួមកសាងនិងពង្រឹងខឿនការពារជាតិ បូរណភាពដែនដី ទប់ស្កាត់ អស្ថិរភាពនយោបាយ ការពារដាច់ខាតនូវបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល តាមដានព័ត៌មានសន្តិសុខ ក្នុងប្រទេស តំបន់ សកលលោក បន្តអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាលនិងហ្វឹកហ្វឺនជាប្រចាំ បន្តជួយអន្តរាគមន៍ប្រជាជនជួបគ្រោះមហន្តរាយធម្មជាតិ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កិច្ចសហប្រតិបតិ្តការជាមួយប្រទេសជិតខាងដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ  និងការអភិវឌ្ឍ  ថែរក្សាសុខភាពសមស្របនឹងកាយសម្បទារបស់ខ្លួនម្នាក់ៗ។

ជាមួយគ្នានេះផងដែរ លោក កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកា សម្ភារៈ ឧបត្ថម្ភ ចែកជូនដល់មណ្ឌលជនពិការតេជោភ្នំឆ័ត្រ តំបន់រតេជោសន្តិភាពការរ៉េពីរ មណ្ឌលជីវិតថ្មីភ្នំបាក់ និងកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ និងកងកម្លាំងប្រដាប់អាវុធក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក្រុមការងារមាន: អង្ករ មី ទឹកស៊ីអ៊ីវ ទឹកត្រី ត្រីខ ស្រាបៀរ ទឹកក្រូច ទឹកបរិសុទ្ធ ត្រីកាម៉ុង ក្រមា ទឹកដោះគោ  ស្កស កៅអៀក អំបិល ប្រេងកូឡា ប្រេងឆា មុង ភួយ សរុបរួមជាថវិកាចំនួន ៣០៦.១០៩.៥០០រៀល៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ច ផ្លូវរដ្ឋដោយជោគជ័យរយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com