ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ក្រសួងអភិវឌ្ឍន៍ជនបទ ចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចចំនួន ២១៣សហគមន៍ នៅក្នុងខេត្តទាំង ១៥
ថ្ងៃទី ៖ 11-04-2025, ដោយ​​ Dara007 , 58 Views
                     
ភ្នំពេញៈ គិតត្រឹមខែមីនា ឆ្នាំ២០២៥ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច បានចំនួន ២១៣សហគមន៍ ក្នុងចំណោមសហគមន៍ជនជាតិដើមភាគតិចសរុបចំនួន ៤៥៥សហគមន៍ ដែលមាននៅក្នុងខេត្តគោលដៅទាំង ១៥ នៅក្នុងប្រទេសកម្ពុជា រួមមានខេត្តរតនគិរី, មណ្ឌលគិរី, ក្រចេះ, ព្រះវិហារ, កំពង់ធំ, ស្ទឹងត្រែង, ឧត្តរមានជ័យ, កំពង់ចាម, ពោធិ៍សាត់, កំពង់ស្ពឺ, កោះកុង, បាត់ដំបង, ព្រះសីហនុ,បន្ទាយមានជ័យ និងសៀមរាប។

ថ្លែងក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការសកម្មភាពចុះធ្វើសិក្ខាសាលាបណ្តុះបណ្តាល ដើម្បីជំរុញការងារកំណត់អត្តសញ្ញាណ និងការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ក្នុងខេត្តគោលដៅ នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញទាំងអស់ ដែលបានខិតខំបំពេញការងារឱ្យសម្រេចបានលទ្ធផលល្អគួរឱ្យកត់សម្គាល់ ព្រមទាំងបានផ្ដល់ឱកាសជូនអង្គប្រជុំផ្ដល់មតិយោបល់ ដែលជាធាតុចូលលើនីតិវិធីនៃការចុះបញ្ជីទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច ដើម្បីពន្លឿនការអនុវត្តការងារនេះ ឱ្យកាន់តែឆាប់រហ័ស និងទទួលបានជោគជ័យ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ច ផ្លូវរដ្ឋដោយជោគជ័យរយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com