ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កន្លះខែមន្រ្តីអត្តសញ្ញាណកម្មបម្រើពលរដ្ឋបានជាង៣ម៉ឺនសេវា
ថ្ងៃទី ៖ 10-04-2025, ដោយ​​ Dara007 , 62 Views
                     
ភ្នំពេញៈ គិតត្រឹមរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ មន្រ្តីអត្តសញ្ញាណកម្មបានបន្តផ្តល់សេវាជូនប្រជាពលរដ្ឋទូទាំងប្រទេសបានជាង៣ម៉ឺនសេវា។ សេវាដែលបានផ្តល់ជូននោះរួមមាន សេវាលិខិតឆ្លងដែនជាង១ម៉ឺនក្បាល លិខិតធ្វើដំណើរជាង១ពាន់ក្បាល សៀវភៅស្នាក់នៅជាង៤ពាន់ក្បាល សៀវភៅគ្រួសារជាង៣ពាន់ក្បាល និងសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាង១ម៉ឺនសន្លឹក។

សម្រាប់សេវាលិខិតឆ្លងដែន បច្ចុប្បន្នមានទីតាំងផ្តល់ ចំនួន៧ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីអន២សែនសុខ សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប និង សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីអនម៉លមានជ័យ(អ៊ីអន៣)។សម្រាប់សេវាលិខិតធ្វើដំណើរផ្តល់នៅសាខាផ្សារស្ទឹងមានជ័យ និងខេត្តបន្ទាយមានជ័យ។

ចំពោះសេវាសៀវភៅគ្រួសារផ្តល់នៅអធិការដ្ឋានក្រុង ស្រុក ខណ្ឌ សេវាសៀវភៅស្នាក់នៅ ផ្តល់ជូននៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់។ ដោយឡែកចំពោះសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្តល់នៅទីតាំងរួមមាន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម  ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ផ្សារទំនើបអ៊ីអន២ និង ផ្សារ ទំនើបអ៊ីអនម៉លមានជ័យ(អ៊ីអន៣) ក្នុងនោះក៏ធ្វើនៅតាមបណ្ដាប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ស៊ី ជីនពីង ( XI JINPING ) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជា ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ច ផ្លូវរដ្ឋដោយជោគជ័យរយៈពេល២ថ្ងៃ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com