ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប នឹងប្រែក្លាយទៅជាភូមិឋានក្សេមក្សាន្ត
ថ្ងៃទី ៖ 08-04-2025, ដោយ​​ admin , 70 Views
                     
ភ្នំពេញ: លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាលើការរៀបចំទីតាំងកំពង់ផែទេសចរណ៍កម្សាន្តតាមបណ្ដោយដងទន្លេមេគង្គ និងទន្លេសាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅទីស្តីការក្រសួងរៀបចំដែនដី។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំធាតុចូលពីសំណាក់ខេត្តជុំវិញបឹងទន្លេសាប និងតាមដងទន្លេមេគង្គ និងក្រសួងស្ថាប័នពាក់ព័ន្ធដូចជាក្រសួងទេសចរណ៍ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមទេសចរណ៍ ដើម្បីខ្លួនអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងការប្រែក្លាយទីប្រជុំជនតាមដងទន្លេមេគង្គ និងជុំវិញបឹងទន្លេសាប ទៅជាភូមិឋានក្សេមក្សាន្ត ពោលគឺរៀបចំក្រុងទៅតាមដង្ហើមសេដ្ឋកិច្ចរបស់ក្រុងនីមួយៗ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងទទួលបដិសណ្ឋារកិច្ចស្វាគមន៍ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com