លោករដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជួបពិភាក្សាការងារជាមួយ សហស្ថាបនិក AirAsia និងនាយកប្រតិបត្តិក្រុមហ៊ុន Ikhlas.com
ថ្ងៃទី ៖ 22-01-2025, ដោយ Dara007 , 102 Views
ម៉ាឡេស៊ីៈ បន្ទាប់ពីចូលរួមវេទិកាទេចរណ៍អាស៊ាន២០២៥ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ អញ្ជើញជួបពិភាក្សាការងារជាមួយ និងលោក Ikhlas Kamarudin នាយកប្រតិបត្តិក្រុមហ៊ុន Ikhlas.com និងអញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន Air Asia ដែលជាក្រុមហ៊ុនអាកាសចរណ៍ដែលមានគុណភាពខ្ពស់ ស្តង់ដាអន្តរជាតិ ដែលក្រុមហ៊ុនអាកាសចរណ៍ AirAsia ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ 2001 ហើយត្រូវបានបើកដំណើរការឡើងវិញនៅទ្វីបអាស៊ី ដោយធ្វើឱ្យ AirAsia ក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍ជាមួយតម្លៃធ្វើដំណើរកម្សាន្តដែលល្អបំផុតនៅលើពិភពលោក។
|