ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ស្រូវពូជ ៣០០តោនចែក​ជូនដល់កសិករចំនួនប្រមាណ​ ៥.០០០​គ្រួសារ មកពី​ ៧ក្រុង-ស្រុក ក្នុងខេត្តកំពង់ធំដែលរងគ្រោះទឹកជំនន់
ថ្ងៃទី ៖ 18-10-2024, ដោយ​​ Dara007 , 4 Views
                     
កំពង់ធំៈ រដ្ឋមន្ដ្រីក្រសួងកសិកម្ម ចែកស្រូវពូជចំនួន​ ៣០០តោន​ជូនដល់កសិករចំនួនប្រមាណ​ ៥.០០០​គ្រួសារ មកពី​ ៧ក្រុង-ស្រុក ក្នុងខេត្តកំពង់ធំដែលបានរងការខូចខាតនូវផលដំណាំស្រូវប្រមាណ​ ៥.០០០​ ជាងហិចតា ដើម្បីយកមកបង្ករបង្កើនឡើងវិញ។

ក្នុងឱកាសអញ្ជើញចុះចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅសាលាស្រុកកំពង់ស្វាយ​ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨​ ខែតុលា​ ឆ្នាំ២០២៤​ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានពាំនាំនូវការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។​

លេីសពីនេះ​ លោករដ្ឋមន្រ្តី​ បានផ្តល់អនុសាសន៍ឱ្យបងប្អូនប្រជាកសិករចូលរួមសហការគិតគូរឱ្យបានវែងឆ្ងាយ​ ទទួលស្តាប់នូវការណែនាំរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ​ពីការព្យាករណ៍ធាតុអាកាស បំរែបំរួលអាកាសធាតុ​ ដេីម្បីកាត់បន្ថយនូវផលប៉ះពាល់​ ដោយមិនប្រថុយធ្វេីស្រែទាំងមានហានិភ័យខ្ពស់។

លោក​រដ្ឋមន្រ្តី​ គោលដៅរបស់រាជរដ្ឋាភិបាល​គឺជួយបងប្អូនប្រជាកសិករ​ឱ្យមានសន្តិសុខស្បៀង​ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច​ ពោលគឺមានហូបគ្រប់គ្រាន់​ និងមានបាន​ ដោយរាជរដ្ឋាភិបាល​មិនទុកនរណាម្នាក់ចោលនោះទេ​ និងតែងតែយកចិត្តទុកដាក់​ ផ្តល់ជំនួយ​ ព្រមទាំងជួយស្តារនូវផលប៉ះពាល់កន្លងមក។

ទន្ទឹមនឹងនេះ​ លោករដ្ឋមន្រ្តី​ បានគូសបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល កាត់បន្ថយថ្លៃដេីមផលិត​ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មានការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម ជំរុញជីវភាព ធានាបាននូវសន្តិសុខ និងសុវត្តិភាពស្បៀងផងដែរ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com