ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នយោបាយការបរទេសដ៏ឈ្លាសវៃរបស់សម្តេចធិបតី ធ្វើឱ្យកាណាដាបង្កើតស្ថានទូតកាដាណានៅកម្ពុជា
ថ្ងៃទី ៖ 12-10-2024, ដោយ​​ Dara007 , 67 Views
                     
ភ្នំពេញៈ លោក សូ ណារ៉ូ បានថ្លែងថា នាយករដ្ឋមន្រ្តី កាណាដា បានប្រកាសថា កាណាដា នឹងបង្កើតស្ថានទូតថ្មី នៅទីក្រុងភ្នំពេញនាពេលខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ។ ការឈានទៅដាក់ស្ថានទូតកាដាណា នៅកម្ពុជា បានបង្ហាញពីនយោបាយការបរទេសដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញនោះ នៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ។ លោក សូ ណារ៉ូ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអាស៊ាន បន្តថា ការបង្កើតស្ថានទូតនៅកម្ពុជានេះ ដោយនាយករដ្ឋមន្រ្តីកាណាដា មើលឃើញពីសារៈសំខាន់របស់កម្ពុជា ដែលមានសម្តេចបវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីវ័យក្មេង ជាហេតុជំរុញឱ្យកាណាដា សម្រេចក្នុងការបង្កើតស្ថានទូតនៅភ្នំពេញ។

លោកបានសង្កេតឃើញថា ក្នុងជំនួបសំណេះរវាងនាយករដ្ឋមន្រ្តីកាណាដា និងកម្ពុជា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាននៅឡាវ នាយករដ្ឋមន្រ្តីនៃប្រទេសទាំង សុទ្ធតែមានវ័យក្មេង ស្រស់សង្ហាដូចគ្នា និងជជែកគ្នាដោយស៊ីសង្វាក់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com