ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កងរាជឣាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណី ធ្វើឱ្យខូចខាតដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់...
ថ្ងៃទី ៖ 18-10-2024, ដោយ​​ admin , 36 Views
                     
បន្ទាយមានជ័យ : យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ផន រចនា ភេទស្រី ឣាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិកោះពងសត្វ សង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ស្ដីពីករណី ធ្វើឱ្យខូចខាតដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ សឿម សុវណ្ណ ភេទប្រុស ឣាយុ៤៣ឆ្នាំ កាលពីវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។     

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជក្រុងសិរីសោភ័ណបានឱ្យដឹងថា ក្រោយពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះលោកបានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យព្រមទាំងដកវត្ថុតាងរួមមាន៖ ដាវដងរុំក្រណាត់ពណ៌ខ្មៅ ប្រវែង៧០សង់ទីម៉ែត្រ ចំនួន០១ដើម, ជំពាមកៅស៊ូ ចំនួន០១ និងគ្រាប់ដីឥដ្ឋ ចំនួន១៧គ្រាប់, និងទូរសព្ទដៃចំនួន០២គ្រឿង រួចនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។    

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងទៀតថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួច បានឆ្លើយសារភាពថា នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ រូបខ្លួនបានដើរទៅផ្ទះជនរងគ្រោះ ឈ្មោះ ផន រចនា ស្រាប់តែឃើញឈ្មោះ ញៀន សាវនី ហៅក្រច ភេទប្រុស កំពុងដេកក្នុងឣង្រឹង ពេលនោះខ្លួនបានស្រែកសួរថា ឣាណាគេដេកក្នុងឣង្រឹង ពេលនោះឈ្មោះ ញៀន សាវនី ឆ្លើយថា ឣញ។ បន្ទាប់មកខ្លួនបានរើសដុំថ្ម០២ដុំ កាន់ទុកការពារខ្លួន ហើយដើរចូលទៅផ្ទះឈ្មោះ ផន រចនា រួចយកទូរសព្ទឈ្មោះ ផន រចនា ហើយដើរត្រឡប់មកផ្ទះខ្លួនវិញដោយយកទូរសព្ទឈ្មោះ ផន រចនា មកដំបំបែកចោល ហើយស្រែកគំរាមកំហែងនឹងសម្លាប់ឈ្មោះ ផន រចនា នោះពិតប្រាកដដូចក្នុងបណ្ដឹងរបស់ជនរងគ្រោះមែន។

ដោយផ្អែកលើបណ្ដឹង និងចម្លើយសារភាពរបស់ជនសង្ស័យ និងមានវត្ថុតាងជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងសិរីសោភ័ណ កសាងសំណុំរឿងបញ្ជូនមកបញ្ជាដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា មុនបង្រ្កាបករណីខាងលើនេះ ក៏ទទួលបានការឣនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជឣាជ្ញា ឣមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្ម កងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធី៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com