ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដល់ប្រទេសឡាវដោយសុវត្ថិភាព
ថ្ងៃទី ៖ 18-10-2024, ដោយ​​ Dara007 , 2 Views
                     
ឡាវៈ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាដល់ទីក្រុងវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសុវត្ថិភាពនិងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំមន្រ្តីរាជការ រដ្ឋសភាម្ចាស់ផ្ទះ។

វត្តមានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជាដល់ អាកាសយានដ្ឋានអន្តរជាតិ Wattay នៃទីក្រុងវៀងចន្ទន៍ មាន លោក Khamchanh SOTAPASEUTH សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាឡាវ ព្រមទំាងថ្នាក់ដឹកនាំ មន្រ្តីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវជាច្រើននាក់។

ជាមួយគ្នានេះ ក៏មានវត្តមាន លោក ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតវិសមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាកម្ពុជាប្រចាំនៅប្រទេសឡាវនិងសហការី ផងដែរ។

តបតាមការអញ្ជើញរបស់ លោក សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកវិស័យការទូតសភា លើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ ដើម្បីសន្តិភាព វិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព ជូនប្រជាពលរដ្ឋក្នុងតំបន់និងអន្តរជាតិ។

ក្រោយពីបានអញ្ជើញដល់ប្រទេសឡាវ នៅថ្ងៃព្រឹកថ្ងៃទី១៨ ខែតុលា ស្អែកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាលើកទី៤៥ ដែលជាកិច្ចប្រជុំសំខាន់ មានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាដែលជាសមាជិកអាយប៉ា ដើម្បីពិភាក្សា អនុម័តកម្មវិធី និងរបៀបវារៈមហាសន្និបាតលើកទី៤៥។ មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នឹងប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com