ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
នាយករដ្ឋមន្រ្ដី ព្រមានចំពោះអ្នកដែលខ្ចីដៃប្រជាពលរដ្ឋដើម្បីទន្ទ្រានយកដីរដ្ឋ
ថ្ងៃទី ៖ 15-10-2024, ដោយ​​ Dara007 , 64 Views
                     
ភ្នំពេញៈ នាយករដ្ឋមន្រ្ដី បានព្រមានចំពោះអ្នកដែលខ្ចីដៃប្រជាពលរដ្ឋដើម្បីទន្ទ្រានយកដីរដ្ឋ នឹងត្រូវប្រឈមនឹងផ្លូវច្បាប់ ព្រោះជាបទល្មើសបោកបញ្ឆោត។

ការព្រមាននេះធ្វើឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃបង្កើតកងពលតូចលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០២៤) នៅទីបញ្ជាការកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា ម្សិលមិញ ខ្ញុំស៉ឺញ៉េឯកភាព២ លុបចោលការសុំកាត់ឆ្វៀលដីឱ្យប្រជាពលរដ្ឋ។ អ្នកខ្លះតំណាងឱ្យប្រជាពលរដ្ឋក្រីក្រអត់ដី៣០០គ្រួសារ សុំកាត់ឆ្វៀលដី១០០០ ឬ២០០០ហិកថាយកទៅឱ្យ ប្រជាពលរដ្ឋ។ ខ្ញុំទម្លាក់ឱ្យលោក សាយ សំអាល់ តែអ្នកតំណាងប្រជាពលរដ្ឋនោះ មិនដឹងប្រជាពលរដ្ឋនៅឯណា ហើយស្នើសុំសុទ្ធតែដីក្នុងឧទ្យានជាតិ»។ សម្ដេចធិបតីបញ្ជាក់ថា ករណីស្នើសុំបែបនេះ រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដាំទៅកាន់អ្នកដែលចង់ក្លែងបន្លំតាមវិធីហ្នឹង (អ្នកដែលខ្ចីដៃពលរដ្ឋ ដើម្បីបំពេញមហិច្ឆតាចង់បានដីរដ្ឋ) នឹងត្រូវប្រឈមនឹងផ្លូវច្បាប់ ព្រោះជាបទល្មើសបោកបញ្ឆោត។ ចំពោះប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដ រាជរដ្ឋាភិបាលកំពុងរៀបចំយន្តការ រៀបចំនីតិវិធីចុះបញ្ជី វាស់វែងឱ្យបានច្បាស់ ចៀសវាងកន្ទេលធំបន្លំដេក។ ប្រជាពលរដ្ឋដែលអត់មានដីពិតប្រាកដ យើងបានអនុវត្ត គោលនយោបាយដីសម្បទានសេដ្ឋកិច្ចជាប់ជាប្រចាំ។

នេះបើតាមការបន្ថែមរបស់សម្ដេចនាយករដ្ឋមន្ត្រី។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំធ្វើតាមមេខ្យល់ដែលខ្ចីដៃប្រជាពលរដ្ឋស្នើសុំដីរដ្ឋ ហើយទៅទន្ទ្រានដីព្រៃដីរដ្ឋ។ ប្រសិនបើអត់ដីពិតប្រាកដ រាជរដ្ឋាភិបាលមានយន្តការផ្ដល់ដីពិតប្រាកដ។ តាមរយៈយន្តការដែលមានស្រាប់ រាជរដ្ឋាភិបាលនឹងបង្កើតគណៈកម្មាធិការជាតិ ដែលនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ តទៅ ខណៈបច្ចុប្បន្នកំពុងចុះសិក្សាទីតាំង និងនីតិវិធី ដើម្បីផ្ដល់ដីឱ្យប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយជួយក្នុងការកសាងភូមិឃុំនៅលើដីថ្មីនោះ។

សម្ដេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការការពារដី និងធនធានធម្មជាតិ គឺជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ដែលត្រូវធានាចំពោះមុខប្រជាពលរដ្ឋ ប្រសិនបើប្រជាពលរដ្ឋខ្វះដីពិតមែន រដ្ឋនឹងផ្ដល់ឱ្យតាមយន្តការត្រឹមត្រូវ តែមិនអាចឱ្យជនទុច្ចរិតណាមកបន្លំយកដីរដ្ឋបាននោះឡើយ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com