ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក លី ធុជ ស្នើសុំមជ្ឈមណ្ឌល GICHD បន្តគាំទ្រសកម្មភាពមីននៅកម្ពុជា
ថ្ងៃទី ៖ 18-10-2024, ដោយ​​ Dara007 , 4 Views
                     
ស្វីសៈ លោក លី ធុជ ស្នើសុំមជ្ឈមណ្ឌល GICHD បន្តគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសរួមចំណែកក្នុងការរៀបចំដល់ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលនយោបាយជាតិសកម្មភាពមីន។

ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ ជួបប្រជុំទ្វេភាគីជាមួយ លោក Tobias Privitelli ឯកអគ្គរដ្ឋទូត និងជានាយកមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការដោះមីនមនុស្សធម៌ (GICHD) នៅទីក្រុងឡូសាន ប្រទេសស្វីស ដើម្បីពង្រឹងភាពជាដៃគូសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ ឆ្នាំ ដែលបានផ្តល់ដីសុវត្ថិភាពជូនប្រជាជនកម្ពុជាប្រមាណជា ១០លាននាក់ ហើយសមិទ្ធផលទាំងនេះ កើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក្នុងការសម្រេចបាននូវសន្តិភាពយូរអង្វែង ក្នុងនោះបានធ្វើឱ្យការងារបោសសម្អាតមីន អាចដំណើរការប្រកបដោយសុវត្ថិភាព និងប្រព្រឹត្តិទៅនៅគ្រប់ទីកន្លែងនៅទូទាំងប្រទេស។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសើរចំពោះភាពជាដៃគូរវាងអាជ្ញាធរមីន និងGICHD និងបានថ្លែងអំណរគុណ GICHD ចំពោះការគាំទ្រការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ជាពិសេសការកសាងសមត្ថភាពថ្នាក់ជាតិប្រកបដោយនិរន្តរភាពក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្គ្រាម។

លោក បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ននេះ ស្ថានភាពសកម្មភាពមីននៅកម្ពុជា កំពុងស្ថិតក្នុងដំណាក់កាលមួយយ៉ាងសំខាន់ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០២៦-២០៣០ និងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥។ លោកទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យមជ្ឈមណ្ឌល GICHD បន្តគាំទ្រសកម្មភាពមីននៅកម្ពុជា ជាពិសេសរួមចំណែកក្នុងការរៀបចំដល់ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលនយោបាយជាតិសកម្មភាពមីន។

ជាការឆ្លើយតប លោក Tobias Privitelli ឯកអគ្គរដ្ឋទូត និងជានាយកមជ្ឈមណ្ឌល GICHD នឹងផ្តល់ការរួមចំណែក និងការគាំទ្រដល់ការរៀបចំដល់ផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន និងគោលនយោបាយជាតិសកម្មភាពមីន ស្របតាមបរិបទសកម្មភាពមីននៅកម្ពុជា។

ជាមួយគ្នានោះ លោក Tobias Privitelli បានទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលទទួលបានរបស់កម្ពុជា ក្នុងភាពជាប្រធានអនុសញ្ញាអូតាវ៉ា និងបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com