ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ប្រធានសភាសហព័ន្ធនេប៉ាល់ បានថ្លែងអំណរគុណជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជាដែលជួយដល់ប្រទេសនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នាពេលកន្លងមក
ថ្ងៃទី ៖ 15-10-2024, ដោយ​​ Dara007 , 48 Views
                     
ស្វីស : ប្រធានសភាសហព័ន្ធនេប៉ាល់ បានថ្លែងអំណរគុណជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជាដែលជួយដល់ប្រទេសនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នាពេលកន្លងមក ជួយដល់ប្រទេស និងប្រជាជននេប៉ាល់ក្នុងអំឡុងពេលការរីករាលនៃជម្ងឺយ៉ាងកាចសាហាវមួយនេះ។

ក្នុងជំនួបពិភាក្សាជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ និងលោក Narayan Prasad Dahal ប្រធានសភាសហព័ន្ធនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នេះ នៅក្រៅកិច្ចប្រជុំសហភាពអន្តរសភា (IPU) នាទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងជំនួបនោះ បានផ្តោតលើទំនាក់ទំនងរវាងកម្ពុជា និងនេប៉ាល់ ហើយ លោកទេសរដ្ឋមន្រ្តី តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកោតសរសើរនូវទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ក្នុងនាមកម្ពុជាប្រធានអនុសញ្ញាអូតាវ៉ា លោក លី ធុជ បានស្នើឱ្យប្រទេសនេប៉ាល់ពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ផងដែរ។

លោក Narayan Prasad Dahal ប្រធានសភាសហព័ន្ធនេប៉ាល់ បានអបអរសាទរ និងកោតសរសើរចំពោះកិច្ចខិតខំប្រែងរបស់កម្ពុជាក្នុងភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

បន្ថែមលើនេះ ប្រធានសភាសហព័ន្ធនេប៉ាល់ បានថ្លែងអំណរគុណជាពិសេសដល់រាជរដ្ឋាភិបាលកម្ពុជាដែលជួយដល់ប្រទេសនេប៉ាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នាពេលកន្លងមក ហើយលោក Narayan Prasad Dahal បានផ្តាំឱ្យ លោកទេសរដ្ឋមន្រ្តី លី ធុជ ពាំនាំនូវសេចក្តីថ្លែងអំណរគុណជូនដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានជួយដល់ប្រទេសនេប៉ាល់ក្នុងអំឡុងពេលការរីករាលនៃជម្ងឺកូវីដ-១៩។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com