ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
គ្រូពេទ្យ TYDA វះកាត់ដុំខ្លាញ់ធំនិងជ្រៅនៅក្រោមក្លៀកខាងស្តាំលើស្ដ្រីម្នាក់បានជោគជ័យ បន្ទាប់ពីទៅរកសេវាព្យាបាល និងវះកាត់ជាច្រើនកន្លែងតែគាត់មិនហ៊ានទទួលយកការវះកាត់
ថ្ងៃទី ៖ 18-10-2024, ដោយ​​ Dara007 , 4 Views
                     
ភ្នំពេញៈ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំអ្នកមីង រ៉ន សុភាព អាយុ 44ឆ្នាំ ដែលមានដុំខ្លាញ់ធំនិងជ្រៅនៅក្រោមក្លៀកខាងស្តាំ។ ដុំនេះកើតឡើងរយៈពេល16ឆ្នាំមកហើយ គាត់បានទៅរកសេវាព្យាបាល និងវះកាត់ជាច្រើនកន្លែងតែគាត់មិនហ៊ានទទួលយកការវះកាត់ទេ គាត់មានអារម្មណ៌មិនផាសុខភាព និងមិនមានទំនុកចិត្ត។

មកដល់ថ្ងៃទី13 ខែតុលា ឆ្នាំ2024 ខាងសមាគមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានចុះពិនិត្យ និងព្យាបាលជូនប្រជាជននៅភូមិអណ្តូង សង្កាត់ព្រែកប្រា ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អ្នកមីងបានជួបពិគ្រោះ ជាមួយខាងក្រុមគ្រូពេទ្យហើយត្រូវបានបញ្ជូនមកទទួលការវះកាត់បន្តនៅមន្ទីរសម្រាកព្យាបាលក្តីសង្ឃឹមនៃយេរេមា (JHMC) នៅថ្ងៃទី17 ខែតុលា ឆ្នាំ2024។

ក្រោយការវះកាត់ អ្នកមីងមានការសប្បាយចិត្តជាខ្លាំង ព្រមទាំងលើកម្រាមដៃដប់អរគុណទៅដល់លោកវេជ្ជបណ្ឌិត និងក្រុមការងារនៅមន្ទីរពេទ្យ ជាពិសេសគាត់សូមគោរពថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរតែងតែគិតគូដល់សុខទុក្ខរបស់ប្រជាជនកម្ពុជាទាំងអស់៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com