ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
កម្ពុជា មិនចូលរួមជាមួយប្រទេសណាមានគំនិតបែបនយោបាយសន្ដិសុខ ដើម្បីប្រគួតប្រជែង និងប្រឆាំងប្រទេសផ្សេងៗ
ថ្ងៃទី ៖ 14-10-2024, ដោយ​​ Dara007 , 48 Views
                     
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសមិនចូលរួមជាមួយអ្នកណាមានគំនិតបែបនយោបាយសន្ដិសុខ ដើម្បីប្រគួតប្រជែង និងប្រឆាំងប្រទេសផ្សេងៗនោះឡើយ ដើម្បីធានាបានសន្ដិភាពនៅក្នុងប្រទេស និងតំបន់។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ “អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក” នៅសណ្ឋាគារសុខាភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រកាសថា កម្ពុជាមិនគាំទ្រគោលនយោបាយប្រទេសណាមួយឬប្លុកណា ដែលដាក់ចេញឡើង ដើម្បីប្រគួតប្រជែង និងប្រឆាំងប្រទេសណាមួយនោះទេ ដែលធ្វើឱ្យធ្វើឱ្យប៉ះពាល់ដល់នយោបាយអធ្យាក្រិតរបស់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល នៅបន្ដគោលនយោបាយធ្វើសមាហរណកម្មទីផ្សារ ដែលជាប្លុក និងយន្ដការដែលមានទិសដៅរួម ដើម្បីបង្កើតឡើងរក្សាសុខុដុមរម្យនីកម្ម សុខសន្ដិភាព និងវិបុលភាពនៅក្នុងតំបន់។

សម្ដេចធិបតីបានបន្ថែមថា ការចូលរួមជាប្លុក និងយន្ដការដែលមានទិសដៅរួមនេះ ដើម្បីជំរុញការអភិវឌ្ឍរួមគ្នានៅក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និងរក្សាសន្ដិភាពរួមគ្នានៅក្នុងតំបន់ ពីព្រោះកម្ពុជាត្រូវការសន្ដិភាព។

សម្ដេចធិបតីបន្ដថា សន្ដិភាពនៅក្នុងប្រទេសក៏ត្រូវថែរក្សា ប៉ុន្ដែសន្ដិភាពនៅក្នុងតំបន់ក៏ចាំបាច់ដែរ ពីព្រោះវាជាប់ពាក់ព័ន្ធកម្ពុជាផងដែរ។

សម្ដេចធិបតីបន្ដទៀតថា សម្រាប់កម្ពុជាជាសមាជិករបស់អង្គការសហប្រជាជាតិ និងជាសមាជិករបស់អាស៊ាន គឺចូលរួមក្នុងយន្ដការណាដែលបានផ្ដល់ផលប្រយោជន៍ថែរក្សា និងបំពេញឱ្យគ្នា ពិសេសជំរុញសេដ្ឋកិច្ចរួមគ្នាដោយមិនបង្កើតឡើង ដើម្បីប្រឆាំងប្រទេសណា និងប្លុកណានោះឡើយ ។

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com