ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : ទូស័ព្ទលេខ និងTelegram 060327222
      
      
    អានព័ត៍មាន ទាំងអស់
កីឡាករកីឡាការិនីលំដាប់ជួរមុខកម្ពុជា នឹងមកឈ្វេងយល់ពីចម្លាក់គុនខ្មែរនៅតាមផ្ទាំងសិលានៅតាមប្រាសាទសំខាន់ៗ
ថ្ងៃទី ៖ 28-08-2024, ដោយ​​ Dara007 , 848 Views
                     
សៀមរាបៈ កីឡាករកីឡាការិនីលំដាប់ជួរមុខកម្ពុជា នឹងមកឈ្វេងយល់ពីចម្លាក់គុនខ្មែរនៅតាមផ្ទាំងសិលានៅតាមប្រាសាទសំខាន់ៗ ដើម្បីបណ្តុះគំនិតស្មារតីស្រឡាញ់ និងបង្កើនឆន្ទះថែរក្សាការពារ រួមគ្នាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក។

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា សហការជាមួយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប រៀបចំទស្សនកិច្ចគុនខ្មែរនៅតំបន់អង្គរ ។

ទស្សនកិច្ចកីឡាករគុនខ្មែរមកកាន់តំបន់ប្រវត្តិសាស្រ្តអង្គរ បានដឹកនាំកីឡាករកីឡាការិនីលំដាប់ជួរមុខក្នុងប្រទេសកម្ពុជាទទួលបានមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដើម្បីឱ្យពួកគាត់បានឈ្វេងយល់ពីចម្លាក់គុនខ្មែរនៅតាមផ្ទាំងសិលានៅតាមប្រាសាទសំខាន់ៗ មានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន៘ ជាសាវតារនៃគុនខ្មែរតាមរយៈចម្លាក់នៅតាមប្រាសាទនានា មានជាយូរលង់ណាស់មកហើយ។

បណ្តុះគំនិតស្មារតីស្រឡាញ់ និងបង្កើនឆន្ទះថែរក្សាការពារ រួមគ្នាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក។ ក្នុងដំណើរទស្សនកិច្ចនេះដែរ មានបុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅតាមចម្លាក់នៅតាមប្រាសាទនីមួយៗផង៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
សៀមរាបៈ បច្ចុប្បន្នប្រាសាទមេបុណ្យខាងលិច បានបិទបញ្ចប់ការងារជួសជុលទាំងស្រុងហើយ។ ស្របពេលអាជ្ញាធរជាតិអប្សរា កំពុងមមាញឹករៀបចំសម្អាត រៀបចំសណ្តាប់ធ្នាប់ កែសម្រួលបរិស្ថាននៅជុំវិញប្រាសាទ គេឃើញវត្តមានភ្ញៀវទេសចរជាច្រើនបានចូលទៅទស្សន ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com