ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
ព្រះសង្ឃមួយអង្គត្រូវឃាតករធ្វើគុត នៅក្នុងវត្តពុទ្រា ខេត្តកំពង់ស្ពឺ
ថ្ងៃទី ៖ 17-10-2024, ដោយ​​ admin , 111 Views
                     
កំពង់ស្ពឺ : អំពើលួច ឆក់ ប្លន់ កាប់សម្លាប់ ជាទូទៅកើតឡើងទៅលើប្រជាពលរដ្ឋសាមញ្ញ ប៉ុន្តែលើកនេះហាក់ប្លែកបន្តិចត្រង់ថា ព្រះសង្ឃមួយអង្គត្រូវឃាតករធ្វើគុត នៅក្នុងពុទ្រារាម(ហៅវត្តពុទ្រា) ស្ថិតនៅក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ។

ប្រភពបានប្រាប់ថា ព្រះសង្ឃមួយអង្គដែលឃាតករធ្វើគុត ព្រះនាម គាត សម្បត្តិ គង់នៅក្នុងវត្តពុទ្រារាម(ហៅវត្តពុទ្រា) ស្ថិតនៅក្នុងភូមិក្រាំងព្នៅ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ករណីនេះសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច្ច័យ និងស្រាវជ្រាវរកជនដៃដល់ ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ បន្ទាប់ពីព្រះតេជ្ជគុណត្រូវឃាតករយកវត្ថុរឹងវាយធ្វើគុត ។ ថាតើ ហេតុអ្វីព្រះសង្ឃត្រូវឃាតករធ្វើគុត ?

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ ម៉េង ស្រ៊ុន នៅថ្ងៃទី១៧ ខែតុលា បានប្រាប់សារព័ត៌មាន Cam Post ថា ករណីនេះអាវុធហត្ថកំពុងធ្វើការស្រាវជ្រាវ ៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com