ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
លោក លី ធុជ អំពាវនាវដល់បណ្តាប្រទេសទូទាំងពិភពលោក បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា
ថ្ងៃទី ៖ 16-10-2024, ដោយ​​ Dara007 , 45 Views
                     
ស្វីសៈ លោក លី ធុជ បានអំពាវនាវដល់បណ្តាប្រទេសទូទាំងពិភពលោក បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចឱ្យបានគោលដៅពិពភលោកមួយ ដែលមិនមានការរងគ្រោះដោយសារមីន និងប្រកបដោយសន្តិភាព និងស្ថិរភាព។

ថ្លែងក្នុងការចូលរួមធ្វើសេចក្តីថ្លែងការណ៍ នៅក្នុងកិច្ចប្រជុំគណៈកម្មការលើកកម្ពស់មនុស្សធម៌អន្តរជាតិ នៃមហាសន្និបាតសហភាពអន្តរសភាលើកទី១៤៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាបានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា កម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងសកម្មបង្កើនកិច្ចសហការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានា ក្នុងការលើកកម្ពស់បទដ្ឋាននៃអនុសញ្ញាអូតាវ៉ា និងការសម្រេចឱ្យបាន នូវអាទិភាពទាំងបី ដែលបានដាក់ចេញ រួមមាន សាកលភាវូបនីយកម្មនៃអនុសញ្ញាអូតាវ៉ា, ការអនុវត្តមាត្រា៥-ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្សនៅក្នុងតំបន់មីន, និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស។

លោកបានបន្ថែមថា កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប នាថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ នឹងអនុម័តនូវឯកសារសំខាន់ៗចំនួន៣ រួមមាន ឯកសារពិនិត្យឡើងវិញនៃការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ ២០២០-២០២៤, ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩, និង សេចក្តីថ្លែងការនយោបាយសៀមរាប-អង្គរ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានអំពាវនាវដល់បណ្តាប្រទេសទូទាំងពិភពលោក បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាបន្តគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា និងអញ្ជើញប្រទេសទាំងអស់ចូលរួមក្នុង កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីរួមគ្នាប្តេជ្ញាចិត្ត សម្រេចឱ្យបានគោលដៅពិពភលោកមួយ ដែលមិនមានការរងគ្រោះដោយសារមីន និងប្រកបដោយសន្តិភាព និងស្ថិរភាព។

ជាចុងក្រោយ លោកបានស្នើឱ្យបង្កើនកិច្ចសហការរវាងសភាទូទាំងពិភពលោក ក្នុងការដោះស្រាយបញ្ហាមនុស្សធម៌ និងជំរុញដល់ការសម្រេចឱ្យបាននូវ ពិភពលោកមួយប្រកបដោយយុត្តិធម៌ និងសមធម៌ ដើម្បីជាប្រយោជន៍សម្រាប់មនុស្សទូទាំងសាកលលោក៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យជប៉ុន បង្កើនចំនួនពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com