ដីលក់បន្ទាន់ ស្ថិតនៅទីប្រជុំ ក្បែរសាលារៀន មន្ទីរពេទ្យ វត្តអារាម សាលាសង្កាត់ និងផ្សារ ពិសេសនៅជិតតំបន់ទេសចរ ។ បើចាប់អារម្មណ៍ចង់បានដីយកទៅសង់ផ្ទះ សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬតេលេក្រាម 017 39 47 47
      
      
    អានព័ត៍មាន ទាំងអស់
បទបញ្ជាលោក សរ​ សុពុត្រា​ ករណីកាច់ករម៉ូតូ យកទៅលាក់ទុកនៅខេត្តត្បូងឃ្មុំ ក៏រកឃើញដែរ
ថ្ងៃទី ៖ 08-09-2024, ដោយ​​ Dara007 , 50 Views
                     
ស្ទឹងត្រែង​ៈ បទបញ្ជាលោក សរ​ សុពុត្រា​ ករណីកាច់ករម៉ូតូ យកទៅលាក់ទុកនៅខេត្តត្បូងឃ្មុំ ក៏រកឃើញដែរ ជាពិសេសឃាត់ខ្លួន ជនសង្ស័យ និងអ្នកពាក់ព័ន្ធបានផងដែរ។

ក្នុងឱកាសដែលលោក សរ​ សុពុត្រា​ អភិបាលនៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈបញ្ជាការឯកកភាពរដ្ឋបាលខេត្ត​ បានប្រគល់ម៉ូតូចំនួន២គ្រឿង ដែលបានបាត់កាលពីយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ និងរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ ត្រូវបានប្រគល់ជូនទៅម្ចាស់ដើមវិញ នៅព្រលប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង​ ។ ក្រោយទទួលបាននូវព័ត៌មានស្តីពីករណីកាច់ករម៉ូតូ នៅក្នុងភូមិសាស្ត្រក្រុងស្ទឹងត្រែង លោក សរ​ សុពុត្រា​ បានបញ្ជាផ្ទាល់ទៅសមត្ថកិច្ចជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីមានវិធានការបន្ទាន់លើករណីនេះ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត បានកំណត់មុខសញ្ញា ឈានទៅឃាត់ខ្លួន និងពន្លាតករណី រហូតរំដោះយកម៉ូតូមកវិញពីទីតាំងលាក់ទុកនៅខេត្តត្បូងឃ្មុំ។

បច្ចុប្បន្ន ជនសង្ស័យ និងអ្នកពាក់ព័ន្ធ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី។

ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ​ សុពុត្រា​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងសូមថ្លែងនូវការកោតសរសើរអស់ពីដួងចិត្តជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានអនុវត្តបទបញ្ជា សហការ សម្របសម្រួល និងពន្លាតនីតិវិធី ឈានដល់ការបង្ក្រាបករណីនេះបាន៕

      
      
    ព័ត៍មានអន្តរជាតិ
      
    ព័ត៌មានសេដ្ឋកិច្ច
ភ្នំពេញៈ ស្វាយចន្ទី គឺជាកសិផលដ៏សំខាន់​ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា ដោយគិតត្រឹមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង ៥៨ម៉ឺនហិកតា នៅទូទាំងប្រទេស ដែលអាចផ្ដល់ទិន្នផលជាមធ្យមប្រមាណ ១,៥តោន ក្នុង ១ ...
      
    ព័ត៍មានកីឡា
    ព័ត៍មានកំសាន្ត
អាសយដ្ឋាន ៖
ផ្ទះលេខ168 ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
រាជធានីភ្នំពេញ
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម ៖
017 32 36 36
campost2022@gmail.com
Copyright @ 2017-2024, Campost.asia, campost2022@gmail.com